ព្រឹតិ្តការណ៍ថ្មីៗ

គាស់ទ្វាររបងផ្ទះលួច យកម៉ូតូចំនួន០៣គ្រឿង បាន១ថ្ងៃ ត្រូវសមត្ថកិច្ចខណ្ឌទួលគោកឃាត់ខ្លួនទាំង២នាក់!

1 ឆ្នាំ មុន 2 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ៥:០០នាទីជិតភ្លឺមានករណី លួចគាស់ផ្ទះយកម៉ូតូចំនួន០៣គ្រឿង នៅចំណុចផ្ទះលេខ៤៣AE0 ផ្លូវលេខ២៦១ ក្រុមទី១៣ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ

ក្រោយពីទទួលពាក្យ បណ្ដឹងរបស់ជនរងគ្រោះហើយ កំលាំងផ្នែកព្រហ្មទណ្ឌ បានសហការជាមួយកំលាំង នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ និងកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹង កក់ទី២ , ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ខណ្ឌទួលគោក រហូតមកដល់ម៉ោងប្រហែល ១៨និង ២០នាទី ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧

សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រ៉េន ដារ៉ា វែង ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ ឃាត់នៅចំណុចមុខផ្ទះលេខ១ ផ្លូវលេខ២៨៩ ក្រុមទី៥៧ ភូមិ១២ សង្កាត់ ទឹក ល្អក់ទី១ ខណ្ឌទួលគោក ផ្អែកតាមចំលើយ សារភាពរបស់ជនសង្ស័យឈ្មោះ រ៉េន ដារ៉ា ហៅ វែង លុះមកដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១៤និង ២០នាទី កំលាំងសមត្ថកិច្ចយើងបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតឈ្មោះ នាង ណាង ហៅ ណាង ឃាត់នៅចំណុចផ្ទះជួល លេខ៤៦ ផ្លូវរថភ្លើង ក្រុម ទី៥៧ ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ
-ឈ្មោះ នាង ណាង ហៅ ណាង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ៤៦ ផ្លូវ រថភ្លើង ក្រុមទី៥៧ ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ ស្រាវជ្រាវរកបក្សពួកបន្តនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!