ព្រឹតិ្តការណ៍ថ្មីៗ

ស្រវឹងស្រាបើកម៉ូតូបុកគូថរយន្តរងរបួសធ្ងន់​ រថយន្តភ័យគេចបាត់ស្រមោល

2 ឆ្នាំ មុន 4 tnn_admin

 

ភ្នំពេញ៖យុវជនម្នាក់ស្រវឹងស្រាបើកម៉ូតូមួយគ្រឿងតាមបណ្ដោយផ្លូវ១៨២ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនលុះមកដល់ចំនុចកើតជិតផ្សារដេប៉ូបានជ្រុលទៅបុកគូថរថយន្តហាយឡែនឌ័រពីក្រោយពេញទំហឹងបោកនិងថ្នល់សន្លប់បាត់បង់ស្មារតីស្ដូកស្ដឹង ចំនែករថយន្តបន្ថែមល្បឿនបើករត់បាតស្រមោល ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ដេប៉ូ១ខណ្ឌទួលគោក។

យោងតាមព័ត៍ពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេយុវជនម្នាក់បើកម៉ូតូម៉ាកឌ្រីមសងពាក់ស្លាកលេខភ្នំពេញ.1.AW1092 បើកពីលិចទៅកើតក្នុងល្បឿនលឿនស្រវឹងស្រាជោគខណះមកដល់ចំនុចកើតហេតុក៍បុកគូថរយន្តពីក្រោយពេញទំហឹងបណ្ដាលបោកនិងថ្នល់រងរបួសធ្ងន់សន្លប់ស្ដួកស្ដឹង ចំនែករថយន្តបើករត់បាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមកដល់បានទាកទងហៅរថយន្តមកដឹកយកទៅសង្គ្រោះភ្លាមៗ ម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ដេប៉ូយកទៅរក្សាទុករង់ចាំសាច់ញាតិមកទទួលយកទៅវិញ៕ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

IMG-20160525-WA0050 IMG-20160525-WA0049

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!