ព្រឹតិ្តការណ៍ថ្មីៗ

លោក នុត ពុធដារ៉ា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមទំនប់សណ្តស្ទឹងព្រែកត្នោតសូមមេត្តាប្រុងប្រយ័ត្នខ្ពស់!

1 ឆ្នាំ មុន 9 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ចៅសង្កាត់ មេប៉ុស្តិ៍ មេភូមិបានចុះពិនិត្យស្ថានភាពទឹកស្ទឹង និងទំនប់សណ្តស្ទឹងព្រែកត្នោត ដើម្បីរកទីទួលសុវត្ថិភាពត្រៀមបង្កា សម្រាប់ដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋនៅពេលមានទឹកជំនន់កើតមានឡើង។

ឆ្លៀតក្នុងឱកាសនេះដែរ លោក នុត ពុធដារ៉ា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមទំនប់សណ្តស្ទឹងព្រែកត្នោតសូមមេត្តាប្រុងប្រយ័ត្ន ក្នុងករណីចាំបាច់បើមានទឹកជំនន់ជន់លិចសូមរាយការណ៍បន្ទាន់មកអជ្ញាធរមូលដ្ឋាន ដើម្បីដោះស្រាយ និងរកវិធានការផ្សេងៗជួយបងប្អូនឲ្យបានទាន់ពេលវេលា ចំពោះគ្រោះអាសន្ននានា។


សូមបញ្ជាក់ថា ទីទួលសុវត្ថិភាពតាមបណ្តាសង្កាត់ដែលពាក់ព័ន្ធនឹងទំនប់សណ្តស្ទឹងព្រែកត្នោតរួមមាន៖
– សង្កាត់ស្ពានថ្ម ទីទួលសុវត្ថិភាពនៅលើផ្លូវទំនប់សណ្តស្ទឹងព្រែកត្នោត
– សង្កាត់ទៀន ទីទួលសុវត្ថិភាពនៅលើផ្លូវទំនប់សណ្តស្ទឹងព្រែកត្នោត និងផ្លូវ៣៨A
– សង្កាត់គងនយ ទីទួលសុវត្ថិភាពនៅវត្តប្រាសាទ
– សង្កាត់សាក់សំពៅ ទីទួលសុវត្ថិភាពនៅលើផ្លូវទំនប់៧មករា និងវត្តកំពង់ក្តុល។ខ្ញុំក៏សូមគោរពថ្លែងអំណរគុណផងដែរចំពោះក្រសួងធនធានទឹក និងឧតុនិយមដែលបានដាក់កម្លាំងប្រចាំការ និងដាក់គ្រឿងចក្រជួសជុលទំនប់ជាប្រចាំ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!