ព្រឹតិ្តការណ៍ថ្មីៗ

ខណ្ឌសែនសុខ! ទុករថយន្តមុខផ្ទះ១ភ្លេត ចោរលួចបាត់ដោយសុវត្តិភាព

4 ខែ មុន 7 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យ០២នាក់បានធ្វើសកម្មភាពលួចយករថយន្តសាំយ៉ុងមួយគ្រឿងដោយសុវត្តិភាពខណះម្ចាស់ចតទុកនៅមុខផ្ទះ។ករណីនេះបង្ករភ្ញាក់ផ្អើលពីម៉ោង០១និង៣០នាទីទាបភ្លឺថ្ងៃទី០៤តុលា២០១៧នៅមុខផ្ទះលេខ ៥៨ផ្លូវ៨បេភូមិត្រពាំងឈូកសង្កាត់អូរបែកក្អមខណ្ឌសែនសុខ។

ម្ចាស់រថយន្តឈ្មោះអ៉ឹម ម៉េងឃាង អាយុ៤៦ឆ្នាំមុខរបរបើកបររថយន្តដឹកភ្ញៀវស្នាក់នៅផ្ទះលេខ៥៨ផ្លូវ៨បេភូមិត្រពាំងឈូកសង្កាត់អូរបែកក្អមខណ្ឌសែនសុខ។មានស្រុកកំណើតភូមិស្តៅឃុំស្តៅស្រុកកងមាសខេត្តកំពង់ចាម។
តាមសំដីម្ចាស់រថយន្តបានប្រាប់ថាកាលពីម៉ោង២៣យប់ថ្ងៃទី០៣តុលាឆ្នាំ២០១៧ក្រោយពីត្រឡប់មកពីដឹកភ្ញៀវវិញគាត់បានយករថយន្តរបស់គាត់ម៉ាកសាំយ៉ុងពណ៌សពាក់ស្លាកលេខភ្នំពេញ2Z-5634 ចតទុកមុខផ្ទះហើយក៍ចូលសំរាកទៅរហូតដល់ម៉ោង០១និង៣០នាទីគាត់ក្រោកពីដំណេកគោលបំណងយករថយន្តដឹកភ្ញៀវចេញទៅខេត្តសៀមរាបស្រាប់តែឃើញបាត់រថយន្តតែម្តងទើបបង្ករភ្ញាក់ផ្អើឡើងតែម្តង។

យោងតាមរូបកាំម៉ារ៉ាសុវត្តិភាពបានឃើញជនសង្ស័យ០២នាក់បានធ្វើសកម្មភាពលួចរថយន្តខាងលើនៅម៉ោង ១និង១៥នាទីមុនម្ចាស់បន្តិចប៉ុណ្ណោះដោយឃើញនាំគ្នារុញចេញមកផកលូវហើយទើបញ្ឆេះចេញទៅដោយសុវត្តិភាពតែម្តង។

ក្រោយកើតហេតុម្ចាស់បានត្រឹមកាន់កាតគ្រឺរថយន្តមកកាន់ប៉ុស្តិ៍ដើម្បីដាក់ពាក្យបណ្តឹងនិងអោយសមត្ថកិច្ចមូលដ្ឋានជួយស្រាវជ្រាវអោយ។
សូមបងប្អូនជួយshareបន្ត បើបានឃើញ រថយន្តស្លាកលេខដូចខាងលើសូមមេត្តាជួយទំនាក់ទំនងលេខទូរស័ព្ទ 012 442 664, 016 442 664/ 070 221 285 សូមអរគុណ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ