ព្រឹតិ្តការណ៍ថ្មីៗ

កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​កញ្ញា​ និង​ធ្វេី​ពិធី​បំពាក់​ឋានន្តរ​សក្តិ​ ជូន​មន្រ្តី​នគរបាល​ជាតិ​ចំនួន១០៨នាក់​

7 ខែ មុន 6 តូ សុផល

ខេត្ត​ព្រះសីហនុ​ ៖ ព្រឹក​ថ្ងៃ​ទី​៣​ ខែតុលា​ ឆ្នាំ​២០១៧​នេះ​ នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បាន​បេីក​កិច្ច​ប្រជុំ​បូកសរុប​សភាព​ការណ៍​ កិច្ច​ប្រតិបត្តិ​ការ​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម​ ប្រចាំខែ​កញ្ញា​ ព្រម​ទាំង​ធ្វេី​ពិធី​បំពាក់​ឋានន្តរ​ស័ក្តិ​ ជូន​មន្ត្រី​នគរបាល​ជាតិ​ ក្រោម​អធិបតីភាព​ ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ស្នងការនគរបាលខេត្ត​ព្រះសីហនុ ។

របាយការណ៍​បូកសរុប​សភាព​ការណ៍​ប្រចាំ​ខែកញ្ញា​ កត់សំគាល់​ឃើញ​ថា៖ បទល្មើស​ព្រហ្មទណ្ឌ​ កេីត​ឡេីង​ចំនួន​៥លេីក (ប្រៀបធៀប​នឹង​ខែ​មុន​ថយ​ចុះ​៣​លេីក)​ ក្នុង​នោះ​បទល្មើស​ឧក្រិដ្ឋ​គ្មាន​ បទល្មើស​មជ្ឈឹម​ កេីត​ឡេីង​៥​លេីក​ ។
លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិ​ការ​ បង្ក្រាប​បទល្មើស​មជ្ឈឹម​ បាន​ចំនួន​៥​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ ៧​នាក់​ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​។ 


គ្រោះ​ថ្នាក់​ចរាចរណ៍​កេីត​ឡេីង​ចំនួន​១​៨​លេីក​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​១១​នាក់​ របួសធ្ងន់​ចំនួន​២​១​នាក់​។
បន្ទាប់​ពី​ស្តាប់​របាយការណ៍​ ក៏បាន​ធ្វេីពិធី​បំពាក់​ឋានន្តរ​ស័ក្តិ​ជូន​មន្រ្តី​នគរបាល​ជាតិផង​ដែ​រ។ 


តាម​ប្រកាស​របស់​ ក្រសួង​មហាផ្ទៃ​ និង​ អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ត្រូវ​បាន​តំឡើង​ឋានន្តរ​ស័ក្តិ​ជូន​មន្រ្តី​នគរបាល​ជាតិ​ចំនួន​១​០៨នាក់​ ថ្នាក់​វរសេនីយ៍ទោ​ ចំនួន​៤​នាក់​ ថ្នាក់​វរសេនីយ៍​ត្រី​១១នាក់ ថ្នាក់​អនុសេនីយ៍​ឯក​ ៣៨នាក់ ថ្នាក់​អនុសេនីយ៍​ទោ​៤៨ នាក់​ ថ្នាក់​អនុសេនីយ៍​ត្រី​៤នាក់​ ព្រិន្ទបាលឯក៣នាក់​ និង​ តែង​តាំង​មុខ​តំណែង​ចំនួន១៦ នាក់។ 


ឯកឧត្តម​ ឧត្តម​សេនីយ៍ទោ​ ជួន​ ណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត​ បាន​មាន​ប្រសាសន៍​ថ្លែង​អំណរគុណ​ ដល់​បងប្អូន​សហការី​ទាំងអស់​ ដែល​បាន​រួម​គ្នា​បំពេញ​ភារកិច្ច​កន្លង​មក​បាន​ល្អ​ប្រសើរ​។ ក្នុង​នោះ​ដែរ​ លោក​ស្នងការ​បាន​ ណែនាំ​ឱ្យអស់លោក​ទាំង​អស់​ ខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​ ឲ្យ​បាន​ល្អ​ គោរពវិន័យ គោរព​តាម​ការណែនាំ​ និង​ផែនការ​របស់​ថ្នាក់​លេី​ តាមឋានានុក្រម ក្នុងពេលបំពេញការងារ ត្រូវមានវិន័យសីលធម៌ វិជ្ជាជីវៈ​ ឈ​រលេី​ គោលការណ៍​ច្បាប់​ និង​ មិន​ត្រូវធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ។

C

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ