ព្រឹតិ្តការណ៍ថ្មីៗ

នាយករងវិទ្យាល័យ ហ៊ុន សែនតាំងគោកម្នាក់ដាក់ពាក្យបណ្តឹងទៅ ឯកឧត្ដម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ជួយ រកយុត្តិធម៌

1 ឆ្នាំ មុន 66 តូ សុផល

ភ្នំពេញ៖ នាយករងវិទ្យាល័យ ហ៊ុន សែនតាំងគោក លោក ស៊ីម ស៊ីន បានដាក់ពាក្យ បណ្តឹងទៅកាន់ ឯកឧត្ដម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជុំវិញការបញ្ចប់តួនាទីរបស់លោក ពី នាយករងវិទ្យាល័យ ហ៊ុន សែន តាំងគោក អោយទៅបំពេញការងារនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្ត កំពង់ធំ ដោយភាពមិនប្រក្រតី។  ពាក្យបណ្តឹងនេះ ត្រូវបានផ្ញើ ជូន ឯកឧត្ដម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ២ តុលា ២០១៧ នេះ។

លោក ស៊ីម ស៊ីន អតីត គ្រូបង្រៀនផ្នែកគណិតវិទ្យាល្បីឈ្នោះម្នាក់យូរឆ្នាំមកហើយ និងបានក្លាយជា នាយករងវិទ្យាល័យ បានបង្ហើបប្រាប់ថា កាលពីថ្មីនេះ ខណៈដែលកំណែពិន្ទុ​ប្រ​លង ប្រឡង សញ្ញាប ត្របឋមភូមិ មានលោកគ្រូអ្នកគ្រូខ្លះ ក្នុងវិទ្យាល័យ ហ៊ុន សែន តាំងគោក មាន​ទាំង នាយកវិទ្យាល័យ លោក អៀង ប៊ុនហាន ផងដែរបាន ដើរសុំពិន្ទុ ពី​លោក​គ្រូ អ្នក​គ្រូ ដើម្បីយកទៅបំពេញពិន្ទុឲ្យសិស្សណា ដែលប្រលង ធ្លាក់ បង្ក្រប់អោយបានជាប់វិញ  ហើយបាតុភាពនេះត្រូវបាន លោកគ្រូ ស៊ីម ស៊ីន បដិសេធ ជំនាស់ និង ទង្វើដែលផ្ទុយប្រាសចាក ពីប្រសាសន៍ ឯកឧត្ដម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា «អ្នកចេះគឺជាប់» លទ្ធផលចុងក្រោយ នៅពេលនេះ ត្រូវបានគេដកចេញ ពីសាលាឲ្យទៅបម្រើ ការងារនៅ មន្ទីរអប់រំខេត្តកំពង់ធំបែបនេះ៕

ភាពមិនប្រក្រតីនេះដែរ លោក ស៊ីម ស៊ីន បានដង្ហើយរកភាពយុត្តិធម៌ និងដំណោះស្រាយសមស្របនៅ ទាំងថ្នាក់ស្រុក និងខេត្ត តែគ្មាន ស្ថាបនពាក់ពាក់ព័ន្ធណាមួយចេញមុខជួយដោះស្រាយឡើយ ទើប លោក សម្រេចចិត្ត ដាក់ពាក្យបណ្តឹងសុំកិច្ចអន្តរាគមន៍ពី ឯកឧត្ដម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជួយរកភាពយុត្តិធម៌ និង ភាពស្អាតស្អំជូនលោកវិញដោយក្តីអនុគ្រោះ។

ជុំវិញភាពមិនប្រក្រតីនេះដែរ អធិការដ្ឋាននគរបាលស្រុកបារាយ៍នៃស្នងការដ្ឋានខេត្តកំពង់ធំ បានកោះហៅ លោក ស៊ីម ស៊ីន ទៅធ្វើកិច្ចសន្យា មិនអោយទាមទារ តវ៉ាលើការបញ្ចាប់តំណែងរបស់ខ្លួនចំនួន៥ចំណុច កាលពីថ្ងៃទី ១៦ កញ្ញា ២០១៧ ផងដែរ (ជុំវិញកិច្ចសន្យានេះ TNN មិនអាចសុំការបំភ្លឺពី អធិការស្រុក បារាយ៍បានទេ ដោយទូរស័ព្ទមិនចូល (បិទទូរស័ព្ទ)។

អតីតសិស្សនៃវិទ្យាល័យ ហ៊ុន សែនតាំងគោកជាច្រើនកំពុងប្រតិកម្ម និងសម្តែងការខកចិត្តជាខ្លាំង ចំពោះ ការដក លោកគ្រូ ស៊ីម ស៊ីន ចេញពីដំណែងជានាយករងនៃ វិទ្យាល័យ ហ៊ុនសែនតាំងគោក និង ផ្លាស់ លោក គ្រូឲ្យទៅធ្វើការនៅកន្លែងផ្សេង។

ដោយយោងតាមបទពិសោធន៍ដែលពួកយើង ធ្លាប់បានសិក្សាជាមួយ លោក គ្រូកន្លងមក ឃើញ ថា លោក គ្រូជាបុគ្គលឆ្នើមមួយរូបដែលមានសមត្ថភាពខ្ពស់អាចបណ្ដុះបណ្ដាល ពួកខ្ញុំឲ្យទទួលបាន  ជោគជ័យ សឹងតែគ្រប់គ្នា។ លោកគ្រូ ប្រកាន់ខ្ជាប់នូវវិន័យតឹងរឹង មិនពុករលួយ ប្រកាន់ នូវសមភាព អព្យាក្រឹត្យភាព យុត្តធម៌ ចំពោះសិស្សគ្រប់ៗរូបស្មើៗគ្នា។

ហេតុនេះ សូមអស់លោកដែលពាក់ព័ន្ធ ពិសេសមន្ត្រី នៃក្រសួងអប់រំយុវជននិងកីឡា មេត្តាពិចារណានូវ បញ្ហានេះឡើងវិញផង និងស្វែងរកនូវហេតុផលសមរម្យមកបកស្រាយដល់ពួកយើងខ្ញុំឲ្យបានច្បាស់លាស់ ទើបពួកយើងខ្ញុំសុខចិត្តទទួលយល់ព្រមចំពោះបញ្ហានេះ (ប្រភព៖ Share for us )។

លោក ស៊ីម ស៊ីន សូមអំពាវនាវដល់ លោកគ្រូអ្នកគ្រូ​ សិស្សានុ ប្រជាពលរដ្ឋ ជួយពិចារណា តើខ្ញុំមាន កំហុស អ្វីបានជាគេដកខ្ញុំជានាយករងសាលា អោយទៅធ្វើការនៅខេត្ត ដោយអយុត្តិ ធម៌បំផុត? សូមអ្នកពាក់ពន្ធ័ចេញមុខមកដោះស្រាយទល់មុខគ្នាសិន កុំធ្វើអ្វីពីក្រោយខ្នង អោយសមជាប្រទេស មាន ច្បាប់ សូមកុំយកអំណាច មកប្រើលើជិះជាន់អ្នកស្លូតត្រង់ ទាំងបំពានតាមទំនើងចិត្តនោះ។ សូមចេញមុខ មកថ្ងៃណាក៍បានជួបគ្នានៅវិទ្យាល័យ ហ.ស តាំង គោកនិយាយគ្នាអោយច្បាស់លាស់ ។ “កាលសាលា ចាស់លោកគ្រូបានសុខ ដល់ពេលសាលាថ្មី គេអុកឡុកលោកគ្រូអោយមានទុក្ខ” គេដាក់ពិន័យគ្រូ បង្រៀនគ្មានជំនុំជំរះ រកភាពខុសត្រូវចាត់ទុកគ្រូបង្រៀនដូចសត្វ គ្មានឆន្ទ:។  នេះជាទង្វើអាក្រក់ដែល ប្រពលរដ្ឋខេត្តកពង់ធំ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ មិនត្រូវការ​ អ្នកមានអំណាច បែបនេះឡើ។

ក្រសែភ្នែកមហាជន កំពុងទន្ទឹងរង់ចាំមើល កិច្ចអន្តរាគមន៍ និងដំណោះស្រាយចុងក្រោយរបស់ ឯកឧត្ដម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ថាតើ ឯកឧត្តមអាច បើកការស្រាវជ្រាវស្វែងរក អោយឃើញ អាថ៌កំបាំង និងអ្នកនៅពីក្រោយខ្នងរឿងនេះ ផ្តល់ភាពយុត្តិធម៌ជូន លោក គ្រូ ស៊ីម ស៊ីន  ជាពិសេស ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុមមន្ត្រីខិលខូចមួយចំនួននោះ ឬយ៉ាងណានៅឡើយទេ?

អង្គភាព TNN និងធ្វើបច្ចុប្បន្នភាពបន្ត ប្រសិនបើមានអ្វីថ្មីបន្ថែមទៀត។

ប្រសិនបើ សមីភាគី អង្គភាព ឬ ស្ថានបនពាក់ព័ន្ធមានបំណងចង់ស្រាយបំភ្លឺជុំវិញករណីខាង លើ សូមទំនាក់ទំនងទូរស័ព្ទលេខ ០៩៧៤៤៤៤១៧៤ / ០១៧៩៨៧៦០០ / ០៨១៨១០៨១១ (សូមភ្ជាប់ឯកសារពាក់ព័ន្ធមកជាមួយផង) ។ សូមអរគុណ!

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ