ព្រឹតិ្តការណ៍ថ្មីៗ

អត់ទាន់ឃើញអភិបាល និងអធិការខណ្ឌឬស្សីកែវបញ្ជាអោយបង្ក្រាបបនល្បែង នៅជាប់របងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែនៅឡើយ!

1 ឆ្នាំ មុន 7 តូ សុផល

ភ្នំពេញ ៖ ប្រភពពីប្រជាពលរដ្ឋប្រាប់ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ឲ្យដឹងថា នៅខាងក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ គឺជាសំបុកល្បែងហ្គេមបាញ់ខុសច្បាប់ កំពុងកើតមានពេញបន្ទុករាប់ខែឆ្នាំមកហើយ បើទោះបីកន្លងទៅត្រូវបានសមត្ថកិច្ច បង្ក្រាបជាហូរហែរ ក៍នៅតែកើតមានដដែលជាដដែល។

បញ្ហាទាំងនេះត្រូវបានមត្តិមហាជនមួយចំនួនដាក់ការសង្ស័យថា ប្រហែលជាម្ចាស់ហ្គេមទាំងនោះ មានអ្វីយកទៅបិទបាំងសមត្ថកិច្ចហើយមើលទៅ បានជាកន្លែងខ្លះបង្ក្រាប ហើយកន្លែងខ្លះទៀតមិនបង្ក្រាបសោះឡើយ ។


ប្រជាពលរដ្ឋប្រាប់បន្តឲ្យដឹងថា ល្បែងហ្គេមបាញ់ត្រី នៅចំណុចខាងក្រោយជាប់ប៉ុស្តិ៍នគរបាលទួលសង្កែនេះ កាលពីប៉ុន្មានថ្ងៃមុន ក៍ត្រូវបានអាជ្ញាធរខណ្ឌឬស្សីកែវ ចុះបង្ក្រាបប្រមាណ ៨ ទីតាំង ដកហូត ទូហ្គេមបាញ់ត្រី ចំនួន ១១ទូ នាំយកទៅរក្សាទុកនៅសាលាខណ្ឌឬស្សីកែវ ដើម្បីចាត់ការតាមនីតិវិធី ។

ដោយឡែក ការចុះបង្ក្រាបរបស់អាជ្ញាធរខណ្ឌឬស្សីកែវ នាថ្ងៃនោះ ត្រូវបានពួកគាត់ ដែលឃើញហេតុការណ៍ជាក់ស្តែង ដាក់ការសង្ស័យថា ទាំង ៨ទីតាំងនោះ ប្រហែលជាមិនបានបង់លុយអោយហើយ បានជាអាជ្ញាធរចុះបង្ក្រាប។

ពីព្រោះថា នាថ្ងៃដដែលនោះ ក្រៅពី ៨ទាំងនោះ ក៍នៅមានកន្លែងផ្សេងទៀតជាច្រើន មិនត្រូវបានសមត្ថកិច្ចបង្ក្រាបនោះឡើយ ។ ទោះយ៉ាងណាក្តីពួកគាត់ សូមសំណូមពរយ៉ាងទទូចទៅ ដល់លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ  លោក វរសេនីយ៍ឯក ទៀងច័ន្ទសារអធិការនគរ បាលខណ្ឌឫស្សីកែវ មេត្តាចុះបង្ក្រាបបន្តទៀតផង ពីព្រោះថា ទីតាំងល្បែងបាញ់ត្រីទាំងនោះ គឺនៅខាងក្រោយជាប់របងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែផ្ទាល់តែម្តង ។ 


ជាមួយគ្នានេះប្រជាពលរដ្ឋក៍បានប្រាប់បន្តឲ្យដឹងទៀតថា ល្បែងហ្គេមបាញ់ត្រីនេះ ក៍មាន ចំនួន ១ ទីតាំងទៀត នៅចំណុចផ្លូវលំ ផ្ទះគ្មានលេខ ក្រុមទី១២ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ដែលកំពុងបើកលេងទាំងយប់ទាំងថ្ងៃ ( ២៤ម៉ោង លើ២៤ម៉ោង ) បង្កជាសម្លេង រំខានដល់ការរស់នៅរបស់ពួកគាត់ ក៍ដូចជា បង្កអសន្តិសុខ ក្មេងស្ទាវ បងតូច បងធំ និងមានលួចប្រព្រឹត្តបទល្មើសគ្រឿងញៀនជាដើម៕

គួររំលឹកដែរថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាម៉ឺងម៉ាត់ឲ្យមេប៉ុស្តិ៍ទាំងអស់ ប្រឹងបង្ក្រាបបទល្មើសចោរឆក់ ចោរប្លន់ គ្រឿងញៀនក្នុងមូលដ្ឋាន បើគ្មានសមត្ថភាពលាលែងពីតំណែង កុំឲ្យគេដកទាន់។

ជាមួយគ្នានេះ អភិបាលរាជធានី លោក ឃួង ស្រេង បានលើកឡើងប្រសិនបើមេប៉ុស្តិ៍ទាំងអស់ធ្វើមិនបាន សូមកុំឆ្លើយថា អត់កម្លាំងស្មើសុំទៅអធិការព្រោះថា កម្លាំងថ្មីៗចេញពីសាលាច្រើនណាស់ ហើយបើអធិការអត់ ត្រូវស្នើទៅស្នងការ។

ការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកអភិបាលរាជធានីភ្នំពេញ ធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំមន្ត្រី​ជំនាញ ​និង​អាជ្ញាធរ​ដែនដី​ ចុះ​ពិនិត្យមើលប្រព័ន្ធ​ប្រឡាយបុរី១០០ខ្នង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧នេះ​។

ក្នុងនោះដែរ លោក ឃួង ស្រេង បានថ្លែងជំរុញឲ្យសមត្ថកិច្ច និងអជ្ញាធរទាំងអស់ ប្រឹងប្រែងអនុវត្តន៍ឲ្យបានគោលការណ៍ភូមិឃុំមានសុវត្ថិភាពឲ្យបានល្អឡើងវិញ ហើយដំណាក់កាលដំបូងនេះ គ្រាន់ជាការណែនាំដោយផ្ទាល់មាត់ប៉ុណ្ណោះ តែប្រសិនបើករណីចោរកម្ម លួចឆក់ ប្លន់ និងគ្រឿងញៀន នៅតែកើតមាន បង្កភាពភ័យខ្លាចចំពោះប្រជាពលរដ្ឋទៀត នឹងត្រូវដាក់ទោសតាមវិន័យរដ្ឋបាល៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ