ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការខេត្តកំពង់ចាម បញ្ជាកងកម្លាំងរបស់ខ្លួន កែប្រែឥរិយាបទឲ្យសក្តិសមជាមន្ត្រីនគរបាលជាតិ!

1 ឆ្នាំ មុន 2 តូ សុផល

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នៅស្នងការដ្ឋាននគរបាលខេត្ត បានប្រារព្ធពិធីប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបូកសរុបលទ្ធផលការងារប៉ុស្តិ៍នគរបាលរដ្ឋបាលជាមួយសហគមន៍ប្រចាំខែកញ្ញា និងទិសដៅភារកិច្ចខែតុលា ឆ្នាំ២០១៧

ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍​​​​​ ឯម កុសល ស្នងការនគរបាលខេត្ត​ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង លោកអនុប្រធានផែនជំនាញគ្រប់ផែន លោកនាយ នាយរងការិយាល័យជំនាញចំណុះ លោកអធិការ អធិការរងនគរបាលស្រុក ក្រុង ទាំង១០ និងលោកនាយប៉ុស្តិ៍នគរបាលទាំង១០៩ប៉ុស្តិ៍ ទូទាំងខេត្ត សរុបចំនួន២៨៤នាក់។

បន្ទាប់ពីលោកឧត្តមសេនីយ៍ស្នងការ មានមតិផ្តេីមបេីកអង្គប្រជុំរួចមក លោកឧត្តមសេនីយ៍ត្រី ហេង​​ សម្បត្តិ​ ស្នងការរងប្រធានសេនាធិការបានអានរបាយកាណ៍បូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបូកសរុបលទ្ធផលការងារប៉ុស្តិ៍នគរបាលរដ្ឋបាលជាមួយសហគមន៍ប្រចាំខែកញ្ញា និងទិសដៅភារកិច្ចខែតុលា ឆ្នាំ២០១៧ លោកបានបញ្ជាក់បន្ថែមថាលោកអធិការ-នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ទៅលើការ ងាររដ្ឋបាលទូទៅនិងត្រូវយកចិត្តទុកដាក់អនុវត្តតួនាទី-ភារកិច្ច និងសេចក្តីណែនាំលេខ ០០៣ ,លេខ ០០៦ សណន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ពិសេសការអនុវត្តន៍គោល នយោបាយភូមិ-ឃុំមានសុវត្ថិភាព ឲ្យបានល្អប្រសេីរ ។

ជាបន្ទាប់លោកឧត្តមសេនីយ៍ស្នងការ បានអញ្ជេីញ លោកនាយប៉ុស្តិ៍រដ្ឋបាល៤ប៉ុស្តិ៍ គឺ៖- ប៉ុស្តិ៍រដ្ឋបាលរការគយ នៅក្នុងស្រុកកងមាស- ប៉ុស្តិ៍រដ្ឋបាលល្វាលើ នៅក្នុងស្រុកចំការលើ- ប៉ុស្តិ៍រដ្ឋបាលកោះទន្ទឹម នៅក្នុងស្រុកកំពង់សៀម- ប៉ុស្តិ៍រដ្ឋបាលត្រប់នៅក្នុងស្រុកបាធាយ ឡេីង ធ្វេីបទអន្តរាគមន៍ អំពីការអនុវត្តន៍តួនាទី ភារកិច្ច នៅមូលដ្ឋាន បទពិសោធន៍ល្អៗ និងបញ្ហាប្រឈមកន្លងមកដេីម្បីលោកស្នងការមានវិធានការដោះស្រាយ និងកែលំអយកទៅអនុវត្តបន្តឲ្យមានប្រសិទ្ធភាព។

ជាបន្តលោកស្រីស្នងការរងទទួលការងារប្រឆាំងការជួញដូរមនុស្ស , ផែនប្រឆាំងបទល្មើស, ផែនគ្រប់គ្រងធនធានមនុស្ស , ផែនព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក មិន សុគន្ធវិបុល ស្នងការរងបានឡើងបញ្ជាក់ជូនអង្គប្រជុំនូវវិធានការលេីកិច្ចការជំនាញមួយចំនួនដែលត្រូវអនុវត្តបន្តឲ្យកាន់តែមានប្រសិទ្ធិភាព ។

ក្រោយពីធ្វើបទអន្តរាគមន៍ចប់ លោកឧត្តមសេនីយ៍ស្នងការ បានមានមតិលេីកឡេីងនូវកិច្ចការមួយចំនួនដែលត្រូវអនុវត្តចំពោះមុខនៅក្នុងខែកញ្ញានេះ និងធ្វើការបូកសរុប និងវាយតម្លៃ ខ្ពស់លើការខិតខំប្រឹងប្រែងរបស់មន្រ្តីនគរបាលទាំងអស់ ក្នុងការបំពេញភារកិច្ចកន្លងមក ធ្វេីឲ្យខេត្តកំពង់ចាមទទួលបានជោគជ័យលេីគ្រប់ភារកិច្ច និងចលនាប្រឡងប្រណាំងក្នុងការអនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព គួរឲ្យកោតសរសេីរ។

ទីបញ្ចប់លោកឧត្តមសេនីយ៍ស្នងការ បានមានមតិផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវកែប្រែឥរិយាបទឲ្យសក្តិសមជាមន្ត្រីនគរបាលជាតិ ជាពិសេស ត្រូវខិតខំអនុវត្តឲ្យបានខ្លាំងក្លាគោលការណ៍ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន , បង្ក្រាបល្បែងស៊ីសង, បទល្មើសនេសាទ ខុសច្បាប់, ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក និងអនុវត្តផែនការបង្ការទប់ស្កាត់បទល្មេីសគ្រប់ប្រភេទផងដែរ៕

សង្ឃឹមថាក្រោយលោកស្នងការខេត្តកំពង់ចាមចេញបញ្ជានេះ ហើយមន្ត្រីក្រោមឳវាទរបស់លោក និងកែប្រែឥរិយាបទឲ្យសក្តិសមជាមន្ត្រីនគរបាលជាតិ ហើយខិតខំអនុវត្តន៍ការងារអោយបានល្អប្រសើរឡើងវិញ ព្រោះកន្លងទៅទទួលព័ត៌មានមិនល្អ ពីមន្ត្រីមួយចំនួន ដែលបានឃុបឃិតគ្នាជាមួយមេបនល្បែង និងបទល្មើសផ្សេងទៀត ដូចជា៖ បទល្មើសនេសាទ នៅស្រុកកោះសូទិន បនល្បែងជល់មាន់បៀរអាប៉ោង នៅ ឃុំបុសខ្នុរ ស្រុកចំការលើដែលមានលោកឧកញ៉ា ឈ្មោះ “ហាច” ជាមេបនល្បែង សង្វៀនជល់មាន់នៅភូមិថ្នល់បែកកើត ឃុំស្ពឺ ស្រុកចំការលើ ដែលសមត្ថកិច្ច និងអាជ្ញារធរមិនហ៊ានទៅក្បែរ និងសង្វៀនជល់មាន់នៅត្រពាំងក្រសាំង (ភូមិកុមារ និង ភូមិតាម៉ាន់ ដូនតោ ឃុំសំពងជ័យ ស្រុកជើងព្រៃ) និង ទីតាំងឆ្នោតយួន រីកដូចផ្សិត ពេញក្រុងកំពង់ចាម និង បណ្តាផ្សារ ឬទីប្រជុំជននានាជាច្រើនកន្លែងទៀត។

 បែង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ