ព្រឹតិ្តការណ៍ថ្មីៗ

លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ ដឹកនាំគណៈបញ្ជាការឯកភាពខណ្ឌ ចុះបង្រ្កាបទីតាំងល្បែងសីុសងហ្គេមបាញ់ត្រី នៅចំណុចជួរមាត់ទន្លេ

9 ខែ មុន 7 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ១៦ និង០០នាទី ដោយអនុវត្តតាមបទបញ្ជារបស់លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ

បានប្រគល់ភារកិច្ចជូនលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ ដឹកនាំគណៈបញ្ជាការឯកភាពខណ្ឌ ចុះបង្រ្កាបទីតាំងល្បែងសីុសងហ្គេមបាញ់ត្រី នៅចំណុចជួរមាត់ទន្លេ ខាងក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាលទ្ធផលសរុបបានចំនួន ០៨ទីតាំង មានទូរហ្គេមបាញ់ត្រីចំនួន ១១គ្រឿង ក្នុងនោះទូរហ្គេមបាញ់ត្រីចំនួន ០៦គ្រឿង កំពុងដំណើរការ និងទូរហ្គេមចំនួន ០៥គ្រឿងទៀត ត្រូវបានម្ចាស់ទីតាំងដឹងខ្លួនមុនបានដកយកក្បាលម៉ាសីុនរត់គេចខ្លួនបាត់នៅសល់តែសំបកទូរ និងមនុស្សបានរត់គេចខ្លួនអស់។ បច្ចុប្បន្នទូរហ្គេមទាំង ១១គ្រឿង ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌ ដកហូតយកមករក្សាទុកនៅសាលាខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។


ចំពោះមុខគណៈបញ្ជាការឯកភាពខណ្ឌ នឹងបន្តសកម្មភាពចុះស្រាវជ្រាវ និងបង្រ្កាបឲ្យអស់នូវទីតាំងល្បែងសីុសងគ្រប់ប្រភេទក្នុងមូលដ្ឋានខណ្ឌ ដើម្បីរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយជូនប្រជាពលរដ្ឋ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ