ព្រឹតិ្តការណ៍ថ្មីៗ

កុងស៊ីបញ្ចាំ នៅតែជាប្រធានបទចំបងក្នង កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ

7 ខែ មុន 9 តូ សុផល

ភ្នំពេញ៖ កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ត្រួតពិនិត្យការងាររៀបចំសណ្ដាប់ធ្នាប់តាមបណ្ដាផ្លូវគោលដៅទាំង ១១ និងការអនុវត្តច្បាប់ចំពោះកន្លែងទទួលបញ្ចាំខុសច្បាប់ក្នុងរាជធានីភ្នំពេញ។ (រសៀល-២៥-កញ្ញា-២០១៧)

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមអនុវត្តការងាររៀបចំសណ្ដាប់ធ្នាប់តាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញនាពេលកន្លងមក។

ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវចាត់វិធានការឱ្យបានតឹងរ៉ឹងចំពោះទីតាំងទាំងឡាយណា ដែលមិនអនុវត្តតាមសេចក្តីណែនាំខាងលើ ដោយមិនលំអៀង និងច្បាស់លាស់។

ចំណែកទីតាំងទទួលបញ្ចាំអត់ច្បាប់ទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវតែមានវិធានការផ្លូវច្បាប់ជាបន្ទាន់ ព្រោះកន្លែងទាំងនេះបានរួមចំណែកបង្កើតឱ្យមានបទល្មើសចោរលួច ចោរឆក់ ចោរប្លន់ ជាច្រើនក្នុងរាជធានីភ្នំពេញ។

ឯកឧត្តមអភិបាល សូមលើកទឹកចិត្តឱ្យមានការចូលរួមអនុវត្តវិធានការនានារបស់រដ្ឋបាលរាជធានីភ្នំពេញអំពីសំណាក់បងប្អូនប្រជាពលរដ្ឋ កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីធានារក្សាបានសណ្ដាប់ ធ្នាប់សាធារណៈ និងសន្តិសុខសង្គម ជូនអ្នករស់នៅទាំងអស់ក្នុងរាជធានីភ្នំពេញរបស់យើង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ