ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលស្រុកលើកដែកចុះបង្ក្រាបសង្វៀនជល់មាន់ មេប៉ុស្ត៍សណ្តោស ចេញមុខដោះស្រាយ

9 ខែ មុន 6 តូ សុផល

ខេត្តកណ្តាល ៖ លោកនាយប៉ុស្តិ៍រដ្ឋបាលសណ្តោ ស្រុកលើកដែក ត្រូវបានប្រជាពលរដ្ឋ អ្នកភូមិអះអាងថាជាម្ចាស់អ្នកបើកសង្វៀនប្រជល់មាន់ មួយកន្លែងក្នុងមូលដ្ឋាន បើកលេងយ៉ាងគគ្រឹកគគ្រេង ចូលមកលេងទាំងជន ជាតិវៀតណាម ខ្មែរ យ៉ាងអាណាធិប្បតេយ្យ

ហើយកន្លងមកត្រូវបានលោកអធិការស្រុកបញ្ជាដាក់កម្លាំងចុះទៅបង្ក្រាប កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ កន្លងមក នីភូមិដងក្តោង ឃុំសណ្តោ ស្រុកលើកដែក ខេត្តកណ្តាល ដកហូតបានតែម៉ូតូចំនួន៣០គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត យកមករក្សាទុកនៅអធិការដ្ឋានស្រុក ក៏ប៉ន្តែរហូតមកដល់ល្ងាចថ្ងៃទី២៥ ខែកញ្ញា នេះម្ចាស់សង្វៀន ជានាយប៉ុស្តិ៍សណ្តោ បានចេញមុខមកសម្របសម្រួល រត់ការដោះស្រាយដើម្បីយកម៉ូតូទាំង៣០គ្រឿងទៅឲ្យម្ចាស់ អ្នកញៀនល្បែងវិញ ។

តាមប្រជាពលរដ្ឋ អ្នកភូមិបានឲ្យដឹងថា លោក គង់ វណ្ណី ជានាយប៉ុស្តិ៍រដ្ឋបាលសណ្តោ ស្រុកលើកដែក ខេត្តកណ្តាល ជាម្ចាស់សង្វៀនប្រជល់មាន់ ក្នុងភូមិដងក្តោង ចំណែកអ្នកលេងមានទាំងជនជាតិវៀតណាម ទាំងខ្មែរ ចូលលេង មានទាំងបៀ អាប៉ោង យ៉ាងគគ្រឹកគគ្រេង ។ ដោយសារកើតមានបនល្បែងសុីសងយ៉ាងអាណាធិប្បតេយ្យក្នុងមូលដ្ឋាន បង្កអសន្តិសុខ ទើបលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការស្រុកលើកដែកបញ្ជាដាក់កម្លាំងឲ្យចុះចាប់បង្ក្រាបសង្វៀនមាន់ខាងលើ កាលពីថ្ងៃទី១៩ ខែកញ្ញា តែត្រូវបានលោកមេប៉ុស្តិ៍ ចេញមុខមកកាង ដើម្បីដោះស្រាយ សម្រួលធានាយកម៉ូតូចំនួន៣០គ្រឿងចេញទៅវិញ កាលពីល្ងាចថ្ងៃទី២៥ ខែកញ្ញានេះ ។

តាមប្រភពដោយឡែកមួយទៀតបានឲ្យដឹងថាលោកគង់ វណ្ណី មេប៉ុស្តិ៍សណ្តោ មានលទ្ធភាពបើកបនល្បែងសុីសង់ខុសច្បាប់នសង្វៀនប្រជល់មាន់ បៀ អាប៉ោង បានក៏ដោយសារ មានភ្លើងខៀវពីខ្នងបង្អែកលើសង្ស័យធំខ្ពស់ជាងអធិការ ចៅហ្វាយស្រុកទៅទៀត ទើបហ៊ានបើកលេងយ៉ាងអាណាធិប្បតេយ្យយ៉ាងនេះ មិនខ្វល់ពីសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានឡើយ ។

តែបើតាមប្រភពមួយមិនច្បាស់ការ អ្នកភូមិប្រាប់ថា លោកមេប៉ុស្តិ៍អត់ខ្វល់ទេ ព្រោះមានអ្នកធំ គណពង្រឹងមូលដ្ឋានរងចាំជួយអន្តរាគមន៍ហើយ ទោះជាអធិការការស្រុកចុះបង្ក្រាប ក៏លោកមេប៉ុស្តិ៍ចេញមុខដោះស្រាយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ