ព្រឹតិ្តការណ៍ថ្មីៗ

ជ័យយោ! រកមុខអ្នកដែលធ្វើអោយផ្លូវ២០០៤ លិច ឃើញហើយ!

2 ឆ្នាំ មុន 26 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០១៧ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងលោក បុិល កុសល អភិបាលខណ្ឌសែនសុខ បានដឹកនាំ មន្រ្តីជំនាញ ចុះពិនិត្យដោះស្រាយទឹកលិចនៅផ្លូវលេខ ២០០៤ ផ្លូវ ដួង ងៀប ផ្លូវក្រវ៉ាត់ក្រុង ទី២ តំបន់ភូមិសាស្ត្រទឹកថ្លា និងតំបន់ភូមិសាស្ត្រខាងកើតនិងខាងត្បូងព្រលានយន្តហោះ។

ចំពោះមុខ ដោយបានការឯកភាពពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្អែកព្រឹកនេះ មន្ទីរនឹងចុះគ្រឿងចក្រចំនួន ២គ្រឿង អនុវត្តការជីកស្តារប្រឡាយបារាំង រថយន្ត បូមលូចំនួន ២គ្រឿង បូមស្តារលូផ្លូវលេខ ២០០៤ ស ឡា និងដាក់កម្លាំង រៀបអណ្តូង លូបន្ថែម។

មូលហេតុនៃការលិចទឹកផ្លូវលេខ ២០០៤ ស ឡាៈ
១ .ដោយសារផ្ទះប្រជាពលរដ្ឋចំនួន ៥៦២គ្រួសារ បាននិងកំពុងរស់នៅសង់ផ្ទះពីលើប្រឡាយស្ទឹងមានជ័យ ដែលជាប្រឡាយទទួលទឹកពីតំបន់ខាងលើ បង្កអោយស្ទះផ្លូវទឹក។
២ .បព្ហាាសំរាមបាំងសំរាស់អណ្តូងលូ និងកង្វះអណ្តូងលូ។

ប្រភព៖ សាធារណការ រាជធានីភ្នំពេញ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ