ព្រឹតិ្តការណ៍ថ្មីៗ

ប្រើដាវសាំម៉ូរ៉ៃកាប់យុវជនម្នាក់របួសធ្ងន់ ត្រូវ PM ខេត្តកំពង់ចាមចាប់ខ្លួន!

2 ឆ្នាំ មុន 8 តូ សុផល

កំពង់ចាម កងរាជអាវុធហត្ថខេត្តកំពង់ចាមបានកំណត់មុខសញ្ញានិងឃាត់ជនសង្ស័យបាន២នាក់បន្ទាប់ពីយកដាវសាំមឺរ៉ៃកាប់លើយុវជនម្នាក់បណ្តាលអោយរងបួសធ្ងន់កាលពីវេលាម៉ោង២នឹង៣០នាទីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្លូវលំជើងភ្នំហាន់ជ័យ ស្ថិតនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

បើតាមកងរាជអាវុធហត្ថខេត្តកំពង់ចាមបានឲ្យដឹងថា នៅវេលាម៉ោង៦នឹង៣០នាទីថ្ងៃ ទី២៣ ខែកញ្ញ ឆ្នាំ២០១៧ កំលាំងជំនាញមន្ទីរយុត្តិធម៌បានធ្វើការឃាត់ខ្លួនជនដៃដល់បានចំនួន២នាក់

ទី១ឈ្មោះ រិន ចាន់ណារា ហៅទិ ភេទប្រុស អាយុ១៨ឆ្នាំ និងទី២ឈ្មោះ សេត សុមានី ភេទប្រុស អាយុ១៩ឆ្នាំ អ្នកទាំងពីរអ្នកខាងលើមានទីនៅភូមិបឹងកុក២ សង្កាត់បឹងកុកក្រុងកំពងចាម ខេត្តកំពងចាម ហើយបានដកនិងចាប់យកវត្ថុតាងរួមមាន៖ ដាវសាំមឺរ៉ៃចំនួនមួយដើម, ទូរស័ព្ទចំនួន២គ្រឿងនិង ម៉ូតូចំនួន១គ្រឿង ម៉ាកសេ១២៥ពណ៏ខ្មៅ សេរី២០១២ដែល ជាមធ្យោបាយរបស់ជនសង្ស័យបានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះឈ្មោះហេង វីនលី ហៅឌឿង ភេទប្រុសអាយុ១៧ឆ្នាំ ជនជនជាតិខ្មែរ មានទីលំនៅភូមិទី៧សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម បណ្តាលអោយរងរបួសធ្ងន់ដោយគ្រាន់តែជិះម៉ូតូសំលឹងមុខសោះ ជនសង្ស័យទាំង២នាក់នោះបានយកដាវសាំមឺរ៉ៃកាប់លើជនរងគ្រោះកាលពីវេលាម៉ោង២ នឹង៣០នាទីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្លូវលំជើងភ្នំហាន់ជ័យ ស្ថិតនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្នុងខណៈពេលជនរងគ្រោះកំពុងជិៈម៉ូតូឌុបគ្នាដើរលេង។

បច្ចុប្បន្នសមត្ថកិច្ចកំពុងឃាត់ខ្លួនសង្ស័យទាំង២នាក់ យកមកសាកសួរដើម្បីចាត់ការតាមនីតិវិធី។ ដោយ ៖ កុល ផារ៉ុង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ