ព្រឹតិ្តការណ៍ថ្មីៗ

ប្រពន្ធទើបស្លាប់ចោល ផ្ទះក៍ឆេះអស់ ជីវភាពគ្រួសារក៍ដុនដាប តើកូនប្រុសស្រីរំពឹងអ្វី?

1 ឆ្នាំ មុន 19 តូ សុផល

ភ្នំពេញ ៖ បុរសម្នាក់ក្រោយពីប្រពន្ធស្លាប់ចោលហើយត្រូវបាន ជួបនូវទុក្ខមួយជាន់ទៀត ដោយ សារភ្លើងឆេះផ្ទះខ្ទេចគ្មានសល់ សូម្បីទ្រព្យសម្បត្តិបន្តិចក៏រលាយអស់ដែរ សល់តែខោអាវមួយចង្កេះនៅជាប់នឹងខ្លួន កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧កន្លងមកនៅក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រហូតមកដល់ពេលនេះ គ្មានអ្វីជ្រកកោណ ទ្រព្យសម្បត្តិលុយកាក់ក៏គ្មាន មានតែខោអាវមួយចង្កេះ សម្រេចចិត្តលើកម្រាមដៃដប់ សំពះអង្វរដល់សប្បុរសជនមេត្តាជួយដល់រូបលោកផង ។

ជនរងគ្រោះខាងលើ មានឈ្មោះ ម៉ម ហេង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកម្មករសំណង់ មាន ទីលំនៅ ផ្ទះកើតហេតុខាងលើ ស្រុកកំណើតភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានប្រពន្ធឈ្មោះ ជុំ ប៉ុន អាយុ៤៨ឆ្នាំ តែស្លាប់ចោលបាត់ហើយ បន្សល់ទុកកូន ២នាក់ ប្រុស១នាក់ ស្រី១នាក់ ក្នុងបន្ទុកគ្រួសារ ពេលនេះ សូមផ្ទះញាតិក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ជ្រកកោណជាបណ្តោះអាសន្ន ។

ជួបជាមួយជនរងគ្រោះ នាយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងស្ថានភាព បង្ហូរទឹកភ្នែក ពោលបណ្តើរ លើកដៃសំពះអង្វរកសប្បុរសជនបណ្តើរ ទាំងក្តីអួលណែនដើមក ខ្លួនជាកម្មករសំណង់ ធ្វើការមួយថ្ងៃ សម្រាប់រស់មួយថ្ងៃ ក្រោយពីប្រពន្ធស្លាប់ចោល អស់រយៈពេល៦ខែកន្លងមកហើយ បន្សល់ទុកកូន២នាក់ ក្នុងរបរត្រដាបត្រដួស រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក មកដល់យប់ថ្ងៃទី១៨ ខែកញ្ញាកន្លងទៅ គ្រាដែលលោក រវល់ យករបស់របរ ទៅជួនម្តាយនៅឯខេត្តកំពង់ស្ពឺ ត្រូវបានជួបគ្រោះអកុសល ភ្លើងឆេះផ្ទះអស់រលីង គ្មានសល់ អ្វីបន្តិចឡើយ ។

ដោយសារភាពខ្វះខាត រហូតមកដល់ពេលនេះ សូម្បីតែស័ង្កសីមួយសន្លឹក ក៏គ្មាន បានប្រក់ សម្រាប់ជ្រកកោណផង មានតែម្រាមដៃដប់លើកសំពះអង្វរ ដល់សប្បុរសជនមេត្តាជួយផង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!