ព្រឹតិ្តការណ៍ថ្មីៗ

សញ្ញាណនៃការបង្ក្រាបបនល្បែងស៊ីសង ទូទាំងខេត្តបាត់ដំបង ហាក់កំរើកយ៉ាងខ្លាំង!

1 ឆ្នាំ មុន 6 តូ សុផល

ខេត្តបាត់ដំបង៖ ក្រោយមានការរិះគន់ចំៗពីសំណាក់បងប្អូនប្រជាពលរដ្ឋចំពោះ ស្នងការខេត្តបាត់ដំបង ទើបនិងកាន់តំណែងថ្មី ជុំវិញការបង្ក្រាបបនល្បែងគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះ   លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញបញ្ជាយ៉ាងតឹង រឹងក្នុងយុទ្ធនាការបង្ក្រាបល្បែងជាបន្តបន្ទាប់។

ជាក់ស្តែងនាថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៧ ដោយបានការអនុញ្ញាតិពីលោក នួន សាន ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង និងអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការដឹកនាំអនុវត្តផ្ទាល់ពីលោក សេង ផានិត ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងនគរ បាលនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ ដំបង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងរួមជាមួយកម្លាំងបង្ការបង្ក្រាប កម្លាំង នគរបាលក្រុងបាត់ដំបង ចុះត្រួតពិនិត្យនៅទីតាំងបើកបំរើសេវ៉ាអិនធឺណែត ដែលសង័្សយថា មានបង្កប់ ល្បែងភ្នាល់មួយចំនួនក្នុងក្រុងបាត់ដំបង ក្នុងនោះបានធ្វើការឃាត់ខ្លួនមនុស្សមួយចំនួន និងដកហូត សម្ភារៈពាក់ព័ន្ឋក្នុងករណីនេះមួយចំនួនធំ។

 ជនពាក់ពន័្ឋនិងសម្ភារៈបានឃាត់និងដកហូត បញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តតាមនីតិវិធី៕

នៅថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ ២០១៧ ដដែលនេះដែរ វេលាម៉ោង១២ និង៣០នាទីកំលាំងនគរបាលនៃ  អធិការដ្ឋាននគរបាលស្រុកមោងឬស្សី បានចុះបង្រ្កាបល្បែង (ជល់មាន់) មួយកន្លែងស្ថិតនៅ ចំណុច ក្រុមទី១៨ ភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ដោយដកហូតបានៈ
១-កៅស៊ូខ្មៅសម្រាប់ធ្វើជាសង្វៀនមាន់ចំនួន ០២ដុំ
២-មាន់សម្រាប់ជល់ចំនួន ០៣ក្បាល
៣- ស៊ុំសម្រាប់ក្រុងមាន់ចំនួន០២
៤-ឡាំងស្ពិចត្រូចំនួន ០១
៥- ចានដែក ចំនួន ០៣
៦-ជញ្ជីថ្លឹងមាន់ ចំនួន ០១
ក្រៅពីនោះបានឃាត់ខ្លួនម្ចាស់សង្វៀនមាន់ដែលជាម្ចាស់ផ្ទះចំនួន ០១នាក់ឈ្មោះ ហួន ហ៊ឹម ភេទប្រុស អាយុ៦០ឆ្នាំ ទីលំនៅដូចខាងលើ ដោយឡែកអ្នកញៀនល្បែងជាច្រើននាក់រត់បាទជើងសព្រាត និងគេច ខ្លួនដោយសុវត្ថិភាព។

បច្ចុប្បន្ននគរបាលកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

នៅថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ ២០១៧ ដដែលនេះដែរ  អ្នកកញៀនល្បែងស៊ីសងប្រុស ស្រីចំនួន ២០នាក់ ត្រូវបានកងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បង្រ្កាបដោយ  ធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាឲ្យឈប់ប្រព្រឹត្តិជាបន្តទៀត។

នេះបើយោងតាម របាយការណ៍របស់លោកវរសេនីយ៍ទោ ឆាង វណ្ណឆៃ អធិការនគរបាលស្រុកគាស់ក្រឡ ។

 លោកបានបញ្ជាក់ថា អនុវត្តតាមមតិណែនាំរបស់ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ចំពោះករណីល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន នាថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៧ នេះកងកម្លាំងរបស់លោកចុះបង្រ្កាបល្បែងស៊ីសង មាន (បៀនិងឆ្នោត) ក្នុងមូលដ្ឋានស្រុក  ចំនួន០៤ ទីតាំង ឃាត់ ខ្លួនអ្នកប្រព្រឹត្តិចំនួន ២០នាក់ ក្នុងនោះមានស្រ្តីចំនួន១៣នាក់ និងដកហូតបានវត្ថុ តាងមួយចំនួន។

ទាក់ទងនឹងករណីល្បែងស៊ីសងនេះលោក ប្តេជ្ញាធ្វើការបង្រ្កាបឲ្យខាងតែបានស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលស្តីពី ភូមិ ឃុំ មានសុវត្ថិភាព៕

គួររំលឹកដែរថាកាល ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៧ នេះនគរបាលស្រុកកំរៀងដឹកនាំដោយ លោក វរសេនីយ៍ទោ គឹម ពន្លក ជាអធិការបានដឹកនាំកម្លាំងនគរបាលចុះបង្ក្រាបល្បែង កន្ទុយលេខបាន ចំនួន ០៥ទីតាំងក្នុងភូមិសាស្រ្តស្រុកធ្វើការឃាត់ខ្លួនមនុស្សចំនួន០៥នាក់ ក្នុងនោះស្រ្តីចំនួន០២ នាក់ និងដកហូតបានសម្ភារៈពាក់ព័ន្ឋមួយចំនួន។ ជនសង័្សយនិងវត្ថុតាងនឹងចាត់ការតាមផ្លូវច្បាប់។

មហាជនហាក់ចាប់អារម្មណ៍ខ្លាំងចំពោះប្រតិបត្តិការណ៍បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ក្រោមការបញ្ជា ផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការបាត់ដំបងថ្មី អោយជឿជាក់ថា លោកស្នងការ និង បន្តបញ្ជាបោសសំអាតអោយអស់ ដោយមិនរើសមុខ ឬយល់យោគចំពោះបុគ្គលណាមួយឡើយ ជាពិសេស មិនធ្វើតែមួយឆាវដូចភ្លើងចំបើង ព្រោះបាត់ដំបងល្បីល្បាញយូរហើយពីបនល្បែងស៊ីសង គ្រប់ប្រភេទនេះ។  ហើយសង្ឃឹមថា លោកស្នងការនិងបើកការស្រាវជ្រាវ លើមន្ត្រីក្រោមឳវាទដែលជាប់ ពាកព័ន្ធទទួលសំណូកបើកដៃអោយមានការបើកល្បែងសងទាំងនោះផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ