ព្រឹតិ្តការណ៍ថ្មីៗ

របួសធ្ងន់ទាំងមនុស្ស និងសត្វគោ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅព្រែកហូរ!

1 ឆ្នាំ មុន 1 តូ សុផល

ខេត្តកណ្តាល៖ កាលពីថ្ងៃទី ២២ កញ្ញា ២០១៧ មាន ករណីគ្រោះថ្នាក់ចរាចរណ៍បុកត្រួតរវាងរថយន្ត និងគោ និងម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងគោ១ក្បាលក៍ររបួសធ្ងន់ដែរ) ។

ករណីនេះកើតឡើងវេលាម៉ោង១៩និង១៥នាទី រវាងរថយន្តនិងគោនិងម៉ូតូកើតហេតុនៅចំណុចលើស្ពាន៦០ម៉ែត្រ លើផ្លូវ៦០ម៉ែត្រ ភូមិបត្តាជីសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ រវាងរថយន្តមួយគ្រឿង មិនស្គាល់​ម៉ាកមិនស្គាល់ពណ៌​ មិនស្គាល់ផ្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(បើករថយន្តរត់បាត់​ពីកន្លែងកើតហេតុ) បើកបរក្នុង​ទិសដៅ​ពីជើងមកត្បូងពេលដល់ចំណុចកើតហេតុខាងលើក៏បានបុកសត្វគោមួយក្បាល ពណ៌​សដើរក្នុងទិសដៅពីលិចឆ្លងផ្លូវទៅកើត (បណ្តាលឲ្យគោរងរបួសធ្ងន់ដេកដួលនៅកណ្តាលផ្លូវ​) ហើយ​ស្របពេលនោះក៏មានម៉ូតូមួយ​គ្រឿង​ម៉ាក​SUZUKI SMASHពណ៌​ខ្មៅ​ ពាក់​ផ្លាកលេខ ក្រចេះ​1A-9780 (មិនពាក់ មួកសុវត្ថិភាពនិងគ្មានកញ្ចក់)បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​មកជើង ក៏បាន​បុក​សត្វ​គោ​ខាង លើ​បន្ថែម​ទៀត​ បណ្តាលឲ្យអ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ ឈឹម សុផា​ ភេទប្រុស​ អាយុ​៥៧ឆ្នាំ មានទីលំនៅភូមិ​ព្រែកថ្លឹង សង្កាត់​ជើងឯក​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​(រងរបួសធ្ងន់ ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកបញ្ជូនមកមន្ទីរពេទ្យជ័យជំនះ)។

សមត្ថកិច្ចសន្និដ្ឋានថា ករណីនេះមកពី: ការធ្វេសប្រហែសរបស់ម្ចាស់គោដែលលែងបណ្តោយអោយសត្វគោដើរនៅលើផ្លូវសាធារណៈ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!