ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌដង្កោ ជួបសំណេះសំណាលជាមួយប្អូនៗសិស្សានុសិស្សដែលទើបបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៦-២០១៧

1 ឆ្នាំ មុន 7 តូ សុផល

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ

បានជួបសំណេះសំណាលជាមួយប្អូនៗសិស្សានុសិស្សដែលទើបបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៦-២០១៧ ក្នុងខណ្ឌដង្កោ សរុប ២៦០នាក់ មកពី៣វិទ្យាល័យ គឺ វិទ្យាល័យទួលអំពិល វិទ្យាល័យ សម្តេចហ៊ុន សែនព្រែកកំពឹស និងវិទ្យាល័យពងទឹក ព្រមទាំងធ្វើសេចក្តីបញ្ជាក់នីត្យានុកូលកម្មលើវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ជូន ក្នុងម្នាក់ចំនួន ០៥សន្លឹក សម្រាប់ប្រើប្រាស់ក្នុងការដាក់ពាក្យប្រលងទៅតាមសាកលវិទ្យល័យ ឬមហាវិទ្យាល័យនានា ដោយឯកឧត្តមអភិបាលខណ្ឌ ជាអ្នកចេញថ្លៃសេវាលើលិខិតបញ្ជាក់ផងដែរ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមក៏បានផ្តាំផ្ញើអោយប្អូនៗទាំងអស់បន្តខិតខំរៀនសូត្រ ចៀសចេញអោយឆ្ងាយពីគ្រឿងញៀន ល្បែងសុីសងគ្រប់ប្រភេទ ពីព្រោះប្អូនៗជាទំពាំងស្នងឫស្សី និងជាអ្នកបន្តវេនរបស់ប្រទេសជាតិទៅថ្ងៃអនាគត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!