ព្រឹតិ្តការណ៍ថ្មីៗ

ប្រទេសធំមួយចំនួនមិនគួរប្រើប្រាស់លក្ខខណ្ឌទិដ្ឋាការ និងបម្រាមនានាជាឧបសគ្គរាំងស្ទះការធ្វើដំណើរ និងទេសចរណ៍

1 ឆ្នាំ មុន 1 តូ សុផល

ទីក្រុងតូក្យ៉ូ ៖ ប្រទេសធំមួយចំនួនមិនគួរប្រើប្រាស់លក្ខខណ្ឌទិដ្ឋាការ និងបម្រាមនានាជាឧបសគ្គរាំងស្ទះការធ្វើដំណើរ និងទេសចរណ៍ ព្រោះថាការធ្វើដំណើរគឺជាផ្នែកមួយនៃសិទ្ធិមនុស្ស
ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការ និងជាតំណាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសទេសចរណ៍បានចូរួមវេទិកាអន្តរជាតិស្តីពីការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី ២០ ២១ ខែកញ្ញ៉ា ឆ្នាំ២០១៧ ។


ក្នុងនាមជាវាគ្មិនគន្លឹះនៃវេទិកាអន្តរជាតិ និង កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ស្តីពីការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដែលមានការចូលរួមប្រមាណ៥០០នាក់ មកពីប្រមាណជាង ២០ប្រទេស និងស្ថានប័ននានារបស់ប្រទេសជប៉ុន ឯកឧត្តមរដ្ឋលេខាធិការបានបង្ហាញឲ្យអង្គវេទិការទាំងមូលមានការចាប់អារម្មណ៍អំពីការរីកចំរើននៃវិស័យទេសចរណ៍កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលធ្វើឲ្យមានសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាព និងភាពកក់ក្តៅក្នុងការទស្សនាព្រះរាជាណាចក្រអច្ឆរិយៈ។ កម្ពុជាបានប្រែក្លាយពីអតីតកាលដែលគេស្គាល់ថាជាវាលពិឃាត ទៅជាគោលដៅទេសចរណ៍ដ៏ល្បីល្បាយលំដាប់ពិភពលោក ដែលមានភ្ញៀវអន្តរជាតិរាប់លាននាក់មកទស្សនា និងភ្ញៀវក្នុងស្រុកច្រើនលាននាក់រីករាយទស្សនាពេញផ្ទៃប្រទេស។
ចំណុចជាគន្លឹះ ឯកឧត្តម ទិត ចន្ថា បានស្នើឲ្យពិភពលោករួមគ្នាយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ការតភ្ជាប់ និងសម្រួលការធ្វើដំណើរ ការទស្សនារវាងប្រជាជន និងប្រជាជន យកវិស័យទេសចរណ៍ជាវិស័យអាទិភាពនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម វប្បធម៌ និងបរិស្ថាន និងរួមគ្នាធ្វើឲ្យពិភពលោកក្លាយជាកន្លែងដ៏ល្អប្រសើរសម្រាប់ការរស់នៅ និងការទស្សនា។

ជាងនេះទៅទៀត ឯកឧត្តមបានស្នើមិនគួរប្រទេសធំមួយចំនួនប្រើប្រាស់លក្ខខណ្ឌទិដ្ឋាការ ឬបម្រាម នានាធ្វើឧបសគ្គរាំងស្ទះការធ្វើដំណើរ និងទេសចរណ៍ ព្រោះថាការធ្វើដំណើរគឺជាផ្នែកមួយនៃការរស់នៅ និងសិទ្ធិមនុស្ស។ យើងត្រូវរួមគ្នាជំរុញសកម្មភាពទេសចរណ៍ដើម្បីសម្រេចតាមចក្ខុវិស័យឆ្នាំ២០៣០ ឲ្យមានទេសចរប្រមាន ១.៨ពាន់លាន ឬច្រើនជាងនេះធ្វើដំណើរក្នុងពិភពលោក ហើយជួយឲ្យវិស័យទេសចរណ៍នេះកាន់តែរីកចំរើនប្រកបដោយនិរន្តរភាព។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!