ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ​ចេញមកបកស្រាយនូវអំណោយចែកដល់កងកម្លាំងអន្ដរាគមន៍ពិសេស គឺបានមកពីសប្បុរសជន​តាមបណ្ដាខេត្ត មិនមែនជាអំពើពុករលួយ

2 ឆ្នាំ មុន 4 tnn_admin

ត្បូងឃ្មុំ ៖ បន្ទាប់ពីការលាបពណ៌ និងចោទប្រកាន់ថា ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចែកអំណោយដល់កងកម្លាំងនគរបាលអន្ដរាគមន៍ពិសេស​ បានមកពីការ​អំពើរពុករលួយ និងជានយោបាយប្រជាភិថុតនោះ, នៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ ប៉ែន រ័ត្ន បានចេញមកបកស្រាយថា អំណោយទាំងអស់នោះបានមកពីសប្បុរសជននានា​។

លោកឧត្តមសេនីយ៍ទោ ប៉ែន រ័ត្ន បានចាត់ទុកថា ការចោទប្រកាន់នៅលើបណ្ដាញសង្គម Facebookនោះ គឺជាទស្សនៈមិនត្រឹមត្រូវ និងមិនហ៊ាន​ទទួលខុសត្រូវចំពោះមុខច្បាប់ ដែលមិនអាចទទួលយកបានទេ និងច្រានចោលទាំងស្រុងនូវអត្ថបទដ៏គំរក់នេះ។

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបំភ្លឺយ៉ាងដូច្នេះថា ​អំណោយបានមកពីអំពើល្អ និងការខិតខំបម្រើជាតិ របស់កងកម្លាំងនគបាល​ មិនមានសៅរ៍ អាទិត្យ គិតទាំងសេវាតម្រូវការ សេវាចាំបាច់ និងគ្រប់ច្រកល្ហក់ ទើបសប្បុរសជនលោកឧបត្ថម្ភ គឺជាការឆ្លើយតប និងអំពើល្អទាំងនេះ ការពិតគឺ៖ ម្ចាស់អំណោយ គឺជាសប្បុរសជនច្រើននាក់ ដែលមិនមានតួ​នាទីក្នុងមុខងារ​សាធារណៈរបស់រដ្ឋឡើយ ភាគច្រើនជាសប្បុរសជន នៅខេត្តកំពង់ចាម ត្បូងឃ្មុំ និងភ្នំពេញ និងខេត្តដ៏ទៃទៀត បានផ្តល់ឲ្យយើងខ្ញុំ និយាយឲ្យចំគឺសមាជិកគណបក្សប្រជាជនកម្ពុជា។ ពួកលោកបានចំណាយធនធានផ្ទាល់ខ្លួន តាមការស្នើរបស់ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងតាមមើលថា អំណោយនេះបានដល់ដៃអ្នកប្រើប្រាសមែនឬអត់​។ អំណោយនេះនឹងត្រូវបានទៅដល់ដៃ មន្រ្តីដែលមានការខ្វះខាត និងកំពុងមមាញឹកក្នុងការបង្រ្កាបពួកអមិត្តឈ្លើងសង្គម និងក្រុមជនសង្គមងងឹត។ អំណោយនេះ បានទៅដល់ដៃកុមារកំព្រា ជនពិការ​ អ្នកជំងឺ៘ យើងក៏នឹងរៀបចំមួយផ្នែកសម្រាប់និវត្តន៍ជន ដែលធ្លាប់មានគុណបំណាច់លើប្រទេសជាតិ​។ អ្វីដែលយើងធ្វើនៅពេលនេះ គឺដើរតាមមាគ៌ាដែលថ្នាក់ដឹកនាំយើង​បានចង្អុលចុះ។

លោកស្នងការបញ្ជាក់ថា បើមានអ្នកចង់ដឹងថាអំណោយនេះ មានប្រភពមកពីណា សូម​អញ្ជើញមកកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នឹងបង្ហាញជូន​ថា តើម្ចាស់អំណោយជានរណា? ឈ្មោះអ្វីខ្លះ? ហើយម្នាក់ៗឧបត្ថម្ភអ្វីខ្លះ​? និងហេតុអីបានពួកគាត់ឧបត្ថម្ភ?។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការត្បូងឃ្មុំ ប៉ែន រ័ត្ន នឹងបង្ហាញឈ្មោះសប្បុរសជនទាំងអស់ ដែលបានផ្តល់អំណោយជូនដល់កម្លាំងនគរបាល ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ ហើយព្រមទាំងនឹងចេញលិខិតថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់នោះផងដែរ៕ដោយ៖អ៊ឹម គឹមសែត

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ