ព្រឹតិ្តការណ៍ថ្មីៗ

តែងតាំងមុខតំណែងអភិបាលរងខេត្តកោះកុងចំនួន៥រូប

1 ឆ្នាំ មុន 13 តូ សុផល
 ខេត្តកោះកុង៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅសាលាខេត្តកោះកុងមានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងអភិបាលរងខេត្តកោះកុងចំនួន៥រូបក្រោមអធិបតីភាពឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងដោយមានការចូលរួមពីប្រធានគ្រប់បណ្តាអង្គភាពជុំវិញខេត្តជាច្រើនរូបផងដែរ។

ក្នុងពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងអភិបាលរងខេត្តនេះ ឯកឧត្តម ប៉ាវ ហមផាន បានផ្តាំផ្ញើរដល់អភិបាលរងថ្មីទាំង៥រូបដែលទើបប្រកាសផ្ទេរភារកិច្ចនិងតែងតាំងចូលកាន់តំណែងថ្មីត្រូវយកចិត្តទុកដាក់ទៅលើការងារ តាំងខ្លួនបម្រើប្រជាពលរដ្ឋ ត្រូវយកប្រជាពលរដ្ឋម្ចាស់មិនត្រូវយកខ្លួនឯងធ្វើធំនោះទេ ហើយត្រូវបំរើប្រជាពលរដ្ឋឲ្យអស់ពីសមត្ថភាពនៅគ្រប់មូលដ្ឋានធ្វើយ៉ាងណាឲ្យភូមិឃុំមានសុវត្តិភាពគ្រប់មូលដ្ឋាន ត្រូវដឹងពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ត្រូវរកដំណោះស្រាយជូនគប្រជាពលរដ្ឋឲ្យបានលឿនតាមដែលអាចធ្វើទៅបាននៅពេលពួកគាត់ជួបបញ្ហា។ ឯកឧត្តមបន្តថា ក្នុងនាមជាអភិបាលរងខេត្តថ្មីយើងត្រូវរៀនបទពិសោធន៍ក្នុងការងារឲ្យបានច្រើនមិនត្រូវចេះជំនាញតែមួយមុខទេគឺត្រូវចេះឲ្យបានគ្រប់ជំនាញទាំងអស់ដើម្បីបម្រើដល់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវសាមគ្គីគ្នា ស្រឡាញ់គ្នា រក្សាផ្ទៃក្នុងឲ្យរឹងមាំ ជាពិសេសត្រូវស្រឡាញ់ប្រជាពលរដ្ឋដូចស្រឡាញ់គ្រួសាររបស់ខ្លួន មិនត្រូវយកប្រយោជន៍ខ្លួនឯងធំជាងប្រយោជន៍រួមដែលនាំឲ្យបាត់បង់តម្លៃជាអ្នកដឹកនាំដែលធ្វើខូចឈ្មោះដល់រាជរដ្ឋាភិបាលកម្ពុជាដែលស្ថិតក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាជាខាច់ខាត។

លោក សុខ សុទ្ធី តំណាងឲ្យអភិបាលរងទាំង៥រូបបានធ្វើការប្តេជ្ញាចិត្តថា ដើម្បីឲ្យស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលប្រគល់ជូនរូបលោកនិងអភិបាលរងដទៃទៀតនោះ លោកនិងអភិបាលរងដែលទើបតែទទួលតំណែងទាំងអស់ត្រូវតែខិតខំប្រឹងប្រែងយកចិត្តទុកដាក់ទៅលើការងារ បម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឲ្យអស់ពីសមត្ថភាព ត្រូវបន្ទាបខ្លួនដើម្បីបម្រើប្រជាពលរដ្ឋនិងខិតខំការពារភូមិ-ឃុំឲ្យមានសុវត្តិភាពដោយមិនគិតពីនិន្នាការនយោបាយណាមួយឡើយហើយស្រឡាញ់ប្រជាពលរដ្ឋដូចក្រុមគ្រួសារតែមួយនិងខិតខំអភិវឌ្ឍន៍ខេត្តឲ្យមានភាពរីកចម្រើនដោយមិនគិតពីការនឿយហត់អ្វីឡើយ ជាពិសេសត្រូវរក្សាភាពថ្លៃថ្នូរ សីលធម៌ល្អឲ្យស្របទៅតាមតួនាទីដែលរាជរដ្ឋាភិបាលប្រគល់ជូន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ