ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការខេត្តបាត់ដំបងថ្មី ចេញបញ្ជាអោយទប់ស្កាត់ និងបង្ក្រាបល្បែងសុីសងខុសច្បាប់

1 ឆ្នាំ មុន 2 តូ សុផល

បាត់ដំបង៖ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧លោកឧត្តមសេនីយ៍អ៊ុច សុខុនស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រជុំ ដាក់ផែនការបង្ការទប់ស្កាត់និងបង្រ្កាបល្បែងសុីសងខុសច្បាប់ ចំពោះកងកម្លាំងមានថ្នាក់នាយការិយាល័យជំនាញ អធិការទាំង ១៤ក្រុង/ស្រុក ។

លោកនាយឧត្តមសេនីយ៍បានលើកឡើងថា នេះជាដំណាក់កាលមួយ សម្រាប់កងកម្លាំងនគរបាលគ្រប់រូប ត្រូវតែចូលរួមដោយឆន្ទៈ តាមសេចក្តីសំរេចលេខ ០២០/១៧សសរចុះថ្ងៃទី១៦ខែមករាឆ្នាំ២០១៧របស់សាលាខេត្តបាត់ដំបង ក្នុងគោលបំណងកាត់បន្ថយអោយដល់កំរិតទាបបំផុត និងឈានដល់ការលុបបំបាត់ទាំងស្រុងនូវ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅគ្រប់មូលដ្ឋានភូមិ/ឃុំ ទូទាំងខេត្ត។

នៅក្នុងឱកាសនេះផងដែរឯកឧត្តមបានជំរុញអោយនគរបាលព្រហ្មទណ្ឌនៃអធិការក្រុង/ស្រុកនិងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវខិតខំបង្កើនសកម្មភាពក្នុងការបង្ការទប់ស្កាត់និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅគ្រប់ភូមិឃុំ សង្កាត់អោយកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតនិងកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ចូលរួមអនុវត្តន៍តាមគោលការនៃភូមិ/ឃុំសង្កាត់ មានសុវត្ថិភាពទាំង៩ចំនុចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា៕

គួររំលឹកដែរថា ទឹកដីនៃខេត្តបាត់ដំបង សម្បូរដោយបនល្បែងគ្រប់ប្រភេទ ជាពិសេស អធិការមួយចំនួន ដើរប្រមូលលុយខ្ទង់ម៉ឺនដុល្លារ ជាថ្នូរដែលបានបើកដៃអោយដំណើរយ៉ាងរលូន ជាពិសេស អធិការក្រុងបាត់ដំបងតែម្តង  មហាជនកំពុងទន្ទឹងចាំមើល លោកស្នងការថ្មី ហ៊ានប្រើកណ្តាប់ដៃដែកកំទេចឆ្នាំងបាយរបស់មន្ត្រីពុករលួយរបស់ខ្លួន ឬយ៉ាងណា ឬមួយមិនហ៊ានដូចស្នងការចាស់ដេរ?

ដោយ ៖ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ