ព្រឹតិ្តការណ៍ថ្មីៗ

លោកឧត្តមសេនីយ៏ទោ បែន រ័ត្ន ជួបសំណេះសំណាលជាមួយបងប្អូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

1 ឆ្នាំ មុន 1 តូ សុផល

ខេតត្តត្បូងឃ្មុំ៖ នារសៀលថ្ងៃទី១៤ ខែកញ្ញា​ ឆ្នាំ២០១៧ លោកឧត្តមសេនីយ៏ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានធ្វេីពិធីសំណេះសំណាលជាមួយបងប្អូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

និងបានចែកអំណោយដ៏ថ្លៃថ្លា របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវព្រមទាំងអំណោយឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត​ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ជូនដល់បងប្អនកងកម្លាំង នគរបាលខេត្តត្បូងឃ្មុំ ​ចំនួន១២០នាក់ ស្រី ១៨នាក់ សំរាប់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលក្នុងម្នាក់ៗទទួលបាន មី១កេះ ទឹកក្រូច១កេះ និងថវិកាមួយចំនួនផងដែរ ។

 

បន្ថែមយោបល់របស់អ្នក

យោបល់