ព្រឹតិ្តការណ៍ថ្មីៗ

ពុលនំបញ្ចុកផ្អើលម៉ាស្រុកព្រះនេត្រព្រះ លោកមាស ឬទ្ធី អធិការបែជាឆ្លើយថា«អត់ដឹង»?

2 ឆ្នាំ មុន 3 tnn_admin

ខេត្តបន្ទាយមានជ័យ ៖ ពិតជាគួរឲ្យអស់សំណើច និងឆ្ងល់ខ្លាំងណាស់ថា លោកវរសេនីយ៍ទោ មាស ឫទ្ធី អធិការស្រុកព្រះនេត្រព្រះ ធ្វើការស្ពឹកស្រពន់ ឬមានបំណងចង់លាក់ព័ត៌មាន មិនឲ្យខ្ចាត់ខ្ចាយ មិនថា រឿងបនល្បែងដុះស្លែ ពេញតំបន់ ដែលខ្លួនគ្រប់គ្រង មិនថា រឿងគ្រោះថ្នាក់ចរាចរណ៍តិចតួច ឬរឿងកើតឡើងផ្សេងៗ ដែលបង្កការភ្ញាក់ផ្អើលពេញស្រុកព្រះនេត្រព្រះ លុះអ្នកសារព័ត៌មានទំនាក់ទំនងសួរ ដើម្បីបានព័ត៌មានជាក់លាក់ ចេញពីមាត់លោកអធិការស្រុករូបនោះ បែរជាឆ្លើយថា អត់ដឹង និងរកវិធីគេចវេសគ្រប់ពេល ។

ជារឿយៗ ទម្លាប់អាក្រក់របស់ លោកអធិការស្រុករូបនេះ បានធ្វើឲ្យអ្នកព័ត៌មានស្ទើរតែគ្រប់គ្នា ដែលចង់ដឹងរឿងកើតឡើង នៅក្នុងស្រុកនោះ មានការពិបាកជាខ្លាំង ជាក់ស្តែង កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ មានករណីពុលនំបញ្ចុក បណ្តាលឲ្យពលរដ្ឋ២២នាក់ ត្រូវគេបញ្ចូនទៅមន្ទីរពេទ្យស្រុកចំនួន២ ។

ទោះបីជាយ៉ាងណា ពលរដ្ឋរងគ្រោះពុលនំបញ្ចុក ដែលលោកអធិការស្រុក មិនចង់ផ្តល់បទសម្ភាសន៍ ឲ្យអ្នកសារព័ត៌មាន បានដឹងពីអត្តសញ្ញាណ និងមូលហេតុនៃដើមរឿង ត្រូវបានសាច់ញាតិ ចែកជើងគ្នា បញ្ចូនទៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក ចំនួន១២នាក់ និង១០នាក់ទៀត បញ្ចូនចូលមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ នេះតែម្តង ។

បច្ចុប្បន្ន ពលរដ្ឋរងគ្រោះមួយចំនួន បានធូរស្រាល និងវិលត្រឡប់មកផ្ទះ រៀងៗខ្លួនហើយ ក្រោយពីសាច់ញាតិ បញ្ចូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យទាន់ពេលវេលា ហើយសង្ឃឹមថា លោក មាស ឫទ្ធី អធិការស្រុកព្រះនេត្រព្រះ មេត្តាបើកចិត្តឲ្យទូលាយ ផ្តល់ព័ត៌មាន ជូនអ្នកសារព័ត៌មាន យកទៅធ្វើការផ្សព្វផ្សាយ ជាសាធារណ: ដើម្បីឲ្យសាធារណ:ជន ក៏ដូចជាថ្នាក់ដឹកនាំ បានដឹង និងសូមចោលទម្លាប់សួរទៅឆ្លើយថា «អត់ដឹងៗ» នោះផងទាន!!! ៕ ដោយ ឡត កែវ

បន្ថែមយោបល់របស់អ្នក

យោបល់