ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំកក់ ស្រុកពញាក្រែក នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៨គ្រួសារ ក្នុងស្រុកពញាក្រែក

2 ឆ្នាំ មុន 6 tnn_admin

ត្បូងឃ្មុំ ៖ ដោយ​ការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ និង​គណបក្ស​មូលដ្ឋាន​ក្នុងស្រុក​ពញាក្រែក ជា​ពិសេស​លោក ម៉ុន មាគ៌ា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងលោក បួនសេងសុពិសិទ្ធ ព្រមទាំងសហការី កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចុះសួរសុខទុក្ខ នឹងនាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន០៨គ្រួសារ (ភូមិអូរព្រិច ០១គ្រួសារ និងភូមិតាអាំ ០៧គ្រួសារ)។

លោក ម៉ុន មាគ៌ា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា​ បាន​មាន​ប្រសាសន៍​ថា ថ្វី​ត្បិត​តែ​វា​តិចតួច​ ប៉ុន្តែ​អំណោយនេះ​ក៏​អាច​ដោះ​ទុក្ខ​លំបាក​របស់​បងប្អូន​ទាំងអស់​គ្នា​បាន​មួយ​កម្រិត​ផង​ដែរ ខណៈ​ដែល​បងប្អូន​កំពុងជួប​ប្រទះ​ការលំបាក ។ លោក​​បន្ថែម​ថា ការ​ចែក​ជូន​បងប្អូន​នៅ​ពេល​នេះ​ដែរ គឺ​មិន​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​និន្នាការ​នយោបាយ ឬ​ក៏​ចែក​ជូន​ដោយ​ប្រកាន់​បក្សពួក​នោះ​ឡើយ គឺ​ចែក​ជូន​ដោយ​មើលឃើញ​ពី​សុខទុក្ខ​ក៏​ដូច​ជា​ទុក្ខ​លំបាក​របស់​បងប្អូន​ប្រាកដ​មែន ។

សូម​បញ្ជាក់​ថា អំណោយ​ដែល​ត្រូវ​ផ្តល់​ជូន​នោះក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២០គីឡូក្រាម ,មី ០១កេះ,នំ ០១ធុង,ទឹកត្រី០២ដប, ទឹកសុីអុីវ ០២ដប,ប្រេងឆា ០១ដប និងថវិកា ៤៥០០០រៀល៕ ដោយ៖អ៊ឹម គឹមសែត

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ