ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀនប្រភេទក្រាម សថ្លា៩កញ្ចប់តូច

1 ឆ្នាំ មុន 6 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យម្នាក់រួមនិងថ្នាំញៀនប្រភេទក្រាម ស ថ្លា៩កញ្ចប់តូចត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលភ្នំពេញថ្មីធ្វើការឃាត់ខណៈឃើញកំពង់អង្គុយលើម៉ូតូ។កាលពីម៉ោង២៣និង៌១០នាទីយប់ថ្ងៃទី០១ខែកញ្ញាឆ្នាំ ២០១៧នៅលើកំណាត់ផ្លូវ១០០៣ភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យខាងលើឈ្មោះ គន់ ទីន ភេទប្រុសអាយុ៤០ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

សមត្ថកិច្ចឲ្យដឹងថា មុននិងឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើខណះកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសដែលកើតមានលុះមកដល់ចំណុចខាងលើក៍ឃើញជនសង្ស័យកំពង់អង្គុយលើម៉ូតូវីវ៉ាព័ណខ្មៅសេរីចាស់ក្បែចិញ្ចើមផ្លូវម្នាក់ឯងដោសមត្ថកិច្ចមានការសង្ស័យក៍ធ្វើការឆែកឆេបានឃើញថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន៩កញ្ចប់តូចក្នុងហោប៉ៅអាវផ្នែកខាងឆ្វេងទើបឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាថ្នាំញៀនទាំង៩កញ្ចប់នេះពិតជារបស់ខ្លួនមែនដោយខ្លួនបានទិញពីបុរសម្នាក់ពុំស្គាល់ឈ្មោះក្នុងតម្លៃ១៨មុឺនរៀល។លុះព្រឹកថ្ងៃទី២ខែ ឆ្នាំ ដដែលសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅឆែកបន្ទប់ជួលនៅសង្កាត់ក្រាំងធ្នង់បន្តទៀតតែពុំមានឃើញអ្វីនោះទេ។
បចហចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញពេលក្រោយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!