ព្រឹតិ្តការណ៍ថ្មីៗ

កិច្ច ប្រជុំផ្សព្វផ្សាយការកែសម្រួលប្រការ ២ និង ប្រការ៦ នៃប្រកាស លេខ ១០២៤៥ របស់ ក្រសួងមហាផ្ទៃ និងទិសដៅត្រីមាសទី៤ ឆ្នាំ

1 ឆ្នាំ មុន 0 តូ សុផល

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី ០១ខែ កញ្ញា ឆ្នាំ ២០១៧ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត បានបើកកិច្ច ប្រជុំផ្សព្វផ្សាយការកែសម្រួលប្រការ ២ និង ប្រការ៦ នៃប្រកាស លេខ ១០២៤៥ របស់ ក្រសួងមហាផ្ទៃ និងទិសដៅត្រីមាសទី៤ ឆ្នាំ ២០១៧ ពិធីនេះស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការ នគរបាលខេត្ត។ វត្តមាននាពេលនេះដែរ ស្នងការរង នាយរងការិយាល័យកណ្តាល នាយ នាយរង ការិយាល័យ អធិការ អធិការរង ប្រធាននគរបាលរដ្ឋបាលទាំង១១៦ប៉ុស្តិ៍ ។

ជាកិច្ចចាប់ផ្តើម លោកវរសេនីយ៍ឯក គង់ ណាត ស្នងការរង ទទួលផែនអត្តសញ្ញាណកម្ម អានប្រកាសលេខ ៤០៧៩ ប្រក ស្តីពី ការកែសម្រួលប្រការ ២ និង ប្រការ៦ នៃប្រកាស លេខ ១០២៤៥ ប្រក ចុះថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០៥ ស្តីពី នីតិវិធី និងបែបបទនៃការចេញ លិខិតបញ្ជាក់លំនៅ ក្នុងឃុំសង្កាត់ដោយអាជ្ញាធរ ឃុំ សង្កាត់ជូនប្រជាពលរដ្ឋ សម្រាប់គោលដៅ នៃការចុះឈ្មោះបោះឆ្នោត។

បន្ទាប់មកឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការ បានធ្វើការសំណេះសំណាល ជាមួយកងកម្លាំង ក្នុងនោះ ឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការ បានពន្យល់ណែនាំពីនីតិវិធី និងបែបបទនៃការចេញលិខិតបញ្ជាក់ទីលំនៅក្នុងឃុំ សង្កាត់ដោយអាជ្ញាធរឃុំ សង្កាត់ ជូនប្រជាពលរដ្ឋសម្រាប់គោលដៅ នៃការចុះឈ្មោះបោះ ត្រូវបានធ្វើការកែរសម្រួល ។ ឧត្តមសេនីយ៍ស្នងការ បានណែនាំបន្ថែមទៀតថា ចំពោះការស្នាក់នៅឬ អាស្រ័យនៅ ស្ថិតនៅក្រោមលក្ខខណ្ឌនៃប្រកាស ត្រូវបានកំណត់រយៈពេលយ៉ាងតិច ៣០ ថ្ងៃ ត្រូវចុះបញ្ជីស្នាក់នៅបណ្តោះអាសន្ន(ក៨) និងមានលិខិតអនុញ្ញតឲ្យស្នាក់នៅបណ្តោះអាសន្ន(ក៩) ចេញដោយប៉ុស្តិ៍ នគរបាលរដ្ឋបាល ឃុំ សង្កាត់។

ឧត្តមសេនីយ៍ ស្នងការក៍បាន អប់រំមន្រ្តីក្រោមឱវាទជាពិសេសនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវតែខិតខំយកចិត្តទុកដាក់ទៅលើការ បំពេញ បែបបទ ផ្តល់លិខិតស្នាក់នៅ ឲ្យបាទាន់ពេលវេលា ដើម្បីជួសំរួលបងប្អូនយើងដែលមានតួនាទីទៅការពារ ការិយាល័យបោះឆ្នោត នៅឃុំសង្កាត់របស់ខ្លួន។

ផែនការពង្រឹងសន្តិសុខនេះដែរ ឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការ បានជុំរុញឲ្យ អអិកា រនគរបាល ស្រុក.ក្រុង ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់និង ទទួលខុសត្រូវ ការងារសន្តិសុខ នៅពេលចុះឈ្មោះ បោះឆ្នោត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ