ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋក្រីក្រ០៩គ្រួសារ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមស្រុកទ្រាំង

2 ឆ្នាំ មុន 2 tnn_admin

តាកែវ៖នៅ ព្រឹក ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៧ លោកកេត ម៉ៅអភិបាលស្រុកទ្រាំង និងជា ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមស្រុក និង លោក សាន ខុន ប្រធាន ក្រុមប្រឹក្សាស្រុក ប្រធាន អនុសាខាកាកបាទក្រហមស្រុក រួមដំណើរដោយ លោក ឈួន ផាន់នី​ លោកស្រី ទេន វណ្ណារី អភិបាលរងស្រុក លោក ព្រំ ឆាត​ សមាជិកក្រុមប្រឹក្សាស្រុកលោក សោភណ្ឌ ផល្លា ប្រធានការិយាល័យរដ្ឋបាលស្រុកលោកមេឃុំ ក្រុមប្រឹក្សាឃុំ រនាមស្រុកទ្រាំង បាន អញ្ជើញ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋក្រីក្រចំនួន ៩ គ្រួសារ ដែលមានជីវភាពខ្វះខាត ដែលរស់ នៅក្នុង ភូមិ ត្រពាំងខ្នុរនិងភូមិ​ ក្លោងទ្វារ ស្ថិតនៅក្នុងឃុំរនាម ស្រុកទ្រាំង នៅក្នុងនោះអំណោយដែលទទួលបានក្នុងមួយគ្រួសារ រួមមានអង្ករចំនួន១៥គីឡូ ទឹកត្រី ទឹកស៊ីអ៊ីវ មី និងសម្ភារៈ ប្រើប្រាស់មួយចំនួនទៀត។

 

នាឱកាសនោះដែរលោកកេត ម៉ៅក្នុងនាមជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហម ស្រុកទ្រាំងក៌សូមថ្លែងអំណរព្រះគុណចំពោះព្រះគ្រូចៅអធិការវត្តនិងសប្បុរសជនដែលបានផ្តល់អំណោយតាមរយះអនុសាខាកាកបាទក្រហមស្រុកទ្រាំងដេីម្បីចែកជូនប្រជាពលរដ្ឋក្រីក្រនៅក្នុងស្រុក​ទ្រាំងទាំងមូល។ដោយ៖តាំង សុខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ