ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការខេត្តព្រៃវែង ជួសជុលផ្លូវលំបាកតបតាមសំណូមពរប្រជាពលរដ្ឋ

5 ខែ មុន 1 តូ សុផល

ព្រៃវែង៖ ឆ្លងតាមសំណូមពរ របស់ប្រជាពលរដ្ឋឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដែលបាន
សូមឲ្យមានធ្វើការជួសជុល ផ្លូវមួយខ្សែពី ភូមិពោធិ៍ប្រឹក្សា មកដល់ភូមិ ទួលត្រាច ដែលផ្លូវនេះ មាន សភាពលំបាកក្នុងការធ្វើដំណើរ ។

បន្ទាប់ពីមានសំណូមពរពីសំណាក់ប្រជាពលរដ្ឋ ដែលរស់នៅ ភូមិពោធិ៍ប្រឹក្សា មកដល់ភូមិ ទួលត្រាចក្នុងឃុំព្រាល ស្រុកកញ្ជ្រៀច ដែរពួកគាត់ធ្វើដំណើររាល់ថ្ងៃតាមផ្លូវនេះ ដោយឃើញការលំបាក របស់ ប្រជាពលរដ្ឋផងនោះ។

ឧត្តមសេនីយ៍ទោ ស្រេង ជា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានបំពេញ ជូនតម្រូវការរបស់បងប្អូនភ្លាមៗ ជាក់ស្តែង នៅថ្ងៃទី ៣០ខែ សីហា ឆ្នាំ ២០១៧ ឯកឧត្តម និង សហការីបានចាត់ចែងចាប់ផ្តើមជួយជុលផ្លូវ ដោយមាន ការចាក់ដីបន្ថែម ដើម្បីសម្រួលដល់ការធ្វើ ដំណើររបស់បងប្អូនប្រជាពលរដ្ឋបានសំណូមពរ ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ