ព្រឹតិ្តការណ៍ថ្មីៗ

“លេីលោកនេះមានអ្នកណាចង់ក្រ”(បទពាក្យ៧)

1 ឆ្នាំ មុន 70 tnn_admin

#បានឃេីញរូបភាពជ្រាបអារម្មណ៍ ឆេះឆួលអួលងំខឹងម្ល៉េះណា
ឱ!អ្នកគ្រូពេទ្យឥតមេត្តា ល្អតែកាយាចិត្តខេណី។

#ស្គាល់តែអ្នកមានឡានដុល្លា ប្រមាថស្តីថាអ្នកក្រក្រី
មាក់ងាយមេីលថោកឥតតម្លៃ ជីវិតគ្មានន័យដូចអ្នកមាន។

#តេីលេីលោកនេះណាចង់ក្រ រស់ទាំងត្រដរខ្សត់ធនធាន
ឃេីញស្លាប់នឹងមុខមេត្តាគ្មាន តេីខំប្រឹងរៀនដេីម្បីអ្វី?

#ឬស្គាល់តែលុយបានប្រឹងជួយ ស្ទុះស្ទាលេីកស្ទួយឱ្យតម្លៃ
អាសូរជីវិតអ្នកក្រក្រី បែររស់ឥតន័យក្នុងលោកា។

#សង្គមវណ្ណៈជាក់រេីសអេីង ចរិតឆ្មៃឆ្មេីងឥតករុណា
ស្គាល់តែអ្នកមានឡានដុល្លា ស្ទុះស្ទាឆ្លេឆ្លាខំយកចិត្ត។

#ឯណាមនសិការជាជីវ: ឬព្រោះមាសប្រាក់ជាក់លែងគិត
អាសូរស្រណោះដល់ជីវិត លោភៈជាក់បិទលែងស្គាល់ក្រ។

ដោយ: ដួង អរុណ រង្សី(៣០.សីហា.២០១៧) រាជធានីភ្នំពេញ​៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!