ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាឆក់បន្ត អុកឡុកក្នុងអាណាចក្រខណ្ឌសែនសុខ

1 ឆ្នាំ មុន 15 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យ០៣នាក់បានធ្វើសកម្មភាពឆក់កាបូបពីជនបរទេសបានសម្រេចហើយព្យាយាមកេចខ្លួនដោយសុវត្ថិភាព សមត្ថកិច្ចបានត្រឹមផ្អើលឈូរឆទៅធ្វើកំណត់ហេតុ។

ករណីនេះ កើតឡើងកាលពីម៉ោង១០ព្រឹកថ្ងៃទី៣០ សីហា ២០១៧នៅផ្លូវ២០០៤ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ជនបរទេសជាដើមបណ្តឹងឈ្មោះ Matthias Lendi ភេទប្រុសអាយុ៤០ឆ្នាំជាជនជាតិញ៉ូហ្សីលែន ជាអ្នកទេសចរណ៍។

ប្រភពជនរងគ្រោះបានប្រាប់ថាមុនកើតហេតុគាត់បានជីះកង់បីមានគ្នា៥នាក់មានស្ត្រី ០៣តាមបណ្តោយផ្លូវ២០០៤ខណះមកដល់ចំណុចខាងលើស្រាប់តែមានជនសង្ស័យមួយក្រុមមកពីក្រោយធ្វើសកម្មភាពឆក់កាបូបពណ៌ខ្មៅដែលប្រពន្ធគាត់ដាក់ពីមុខបានសម្រេច។

ក្រោយពីធ្វើសកម្មភាពភ្លាមៗគាត់ជាជនរងគ្រោះបានជិះម៉ូតូឌុបដេញតាមពីក្រោយដោយ បើកGPSតាមពីក្រោយរហូតមកដល់ផ្ទះមួយកន្លែងនៅភូមិទំនប់១សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខក៍បានតាមទាន់ជនសង្ស័យខាងលើមានគ្នា០៣នាក់ជិះម៉ូតូ២គ្រឿងដោយម៉ូតូ មួយគ្រឿង ម៉ាក Honda Dream និងមួយគ្រឿងម៉ាកនិកពណ៌ក្រហមខ្មៅចូលឃ្លាំងខាងលើបាត់។

ប្រភពដដែលបានប្រាប់ទៀតថាខណះដេញមកទាន់នៅឃ្លាំងខាងលើស្រាប់តែជនសង្ស័យទាំង០៣នាក់ និងបក្ខពួក៣ទៀត បាននាំគ្នាជិះម៉ូតូ៣គ្រឿងចេញពីឃ្លាំងវិញវ៉ាក់អឺរនិង ជន រងគ្រោះ ក៍ព្យាយាមជិះសម្រុកចេញ ទោះជនរងគ្រោះស្រែកអោយឈប់តែ ឃាត់មិនឈ្នះ។

ក្រោយជនទាំងបីនាក់ និងបក្ខពួកជិះចេញផុតគាត់បានឆែកទូរស័ព្ទតាមGPSម្តងទៀតស្រាប់តែលែងឃើញលោតGPS ជនរងគ្រោះក៍ប្តឹងសមត្ថកិច្ចមូលដ្ឋានអោយមកធ្វើការត្រួតពិនិត្យទីតាំងខាងលើ។

តាមការបញ្ជាក់របស់ជនរងគ្រោះបានប្រាប់ថានៅក្នុងកាបូបដែលបាត់មានទូរស័ព្ទដៃម៉ាក Iphone 6 មួយគ្រឿងលុយ៤០០ដុល្លារ និងVISA Card ABA មួយសន្លឹក។

ក្រោយត្រួតពិនិត្យរួចសមត្ថកិច្ចខណ្ឌសែនសុខ បាននាំកូនប្រុសស្រីម្ចាស់ខ្លាំងអេតចាយ ២នាក់ និងកម្មករម្នាក់ទៅសាកសួរនៅអធិការដ្ឋានខណ្ឌ។

រហូតមកដល់ពេលនេះ TNN មិនទាន់ទទួលបានព័ត៌មានលម្អិតជុំការឃាត់ខ្លួនបុរសស្ត្រីទាំង៣នោះ នៅឡើយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!