ព្រឹតិ្តការណ៍ថ្មីៗ

មេព្រៃខេត្តចុះចាប់ទីតាំងស្តុកឈើខុសច្បាប់មួយកន្លែងជាច្រើនពាន់ដុំដែលររបស់ឈ្មួញដុះស្លែរម្នាក់

1 ឆ្នាំ មុន 21 តូ សុផល

ខេត្តស្ទឹងត្រែង៖ កាលពីព្រឹកថ្ងៃទី៣០ខែសីហាឆ្នាំ២០១៧កម្លាំងរដ្ឋបាលព្រៃឈើខេត្តបានចុះឡោមពន្ធ័ទីតាំងស្តុកឈើខុសច្បាប់១កន្លែងដែលឋិតនៅក្បែរផ្សារគីឡូដែលក្នុងភូមិរាជានុកូល សង្កាតស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

ក្នុងការចុះឆែកឆេរនេះក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ង រងអមសាលាដំបូងខេត្ត។ បើតាមប្រភពពីជំនាញរដ្ឋបាលព្រៃឈើបានឲ្យដឹងថាក្នុងចុះឆែកឆេរនៅទីតាំងស្តុកឈើនេះរកឃើញឈើប្រណិត(ធ្នង់)ជាច្រើនពាន់កំណាត់ដែលក្រុមឈ្មួញយកមកលាក់ស្តុកទុកនៅទីតាំងខាងលើនេះ ទ្រាមនិងដឹកតាមរថយន្ត ចេញទៅលក់តាមទីផ្សារគោលដៅ។

បើតាមសម្ដីរបស់ប្រជាពលរដ្ឋបានឲ្យដឹងថាឈើប្រណិតជាច្រើនពាន់ដុំដែលមានតំលៃខ្ទង់ មុឺនដូល្លាជាររបស់ឈ្មួញម្នាក់ឈ្មោះ ឡេង ដុះស្លែរជាយូណាស់មកហើយ នៅស្ទឹងត្រែងនេះ។

បច្ចប្បន្នឈើប្រណិតទាំងនេះត្រូវកម្លាំងរដ្ឋបាលព្រៃឈើធ្វើការដឹកជញ្ជួនយកមកទុកនៅខណ្ឌ័រដ្ឋបាលព្រៃឈើខេត្តដើម្បីធ្វើការវាស់វែងបន្តទៀត។ អ៑ុល គឹមលាង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!