ព្រឹតិ្តការណ៍ថ្មីៗ

សង្កាត់មួយក្នុងក្រុងភ្នំពេញ ប្រើទឹកល្អក់ខួរអណ្តែង ជាង៣០ឆ្នាំ សម្តេចតេជោ ហ៊ុន សែន ជ្រាបទេ?

1 ឆ្នាំ មុន 8 តូ សុផល

ភ្នំពេញ ៖ ស្របពេលដែលផ្ទុះរឿងមិនប្រក្រតីនូវតម្លៃទឹកស្អាតក្នុងរាជធានីភ្នំពេញ ហើយត្រូវបានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អន្តរាគមន៍ ក្នុងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ សូមឲ្យរដ្ឋាករទឹកស្វ័យត គិតតាមតម្លៃដើមវិញនោះ ហើយរដ្ឋាករទឹកស្វ័យត ក៏បានធ្វើការបកស្រាយឆ្លើយតបទៅនឹងការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល មកពីកំហុសឆ្គងបច្ចេកទេស សន្យាទូទាត់រាល់តម្លៃខាតបង់របស់ពលរដ្ឋវិញ ។

ដោយឡែកការផ្ទុះរឿងតម្លៃទឹកស្អាតក្នុងរាជធានីភ្នំពេញ បើក្រឡេកមកមើល ពលរដ្ឋជាង ៣០០គ្រួសារ រស់នៅក្នុងទីក្រុងភ្នំពេញនឹងគេដែរ ក្នុងភូមិសាស្រ្ត សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ឯនោះវិញ ទោះជាក្រុងទីក្រុងភ្នំពេញ តម្លៃទេកស្អាត ឡើងថ្លៃ ឬចុះថោកយ៉ាងណាក៏ដោយ ពួកគាត់អត់ដឹង ហើយក៏គ្មានអ្វីត្រេកអរនឹងគេ គ្រាដែល សម្តេចនាយករដ្ឋមន្រ្តី សន្យាឲ្យតម្លៃទឹកស្អាតចុះថោកយ៉ាងណាក៏ដោយ ក៏ដោយសារ ពលរដ្ឋក្នុងសង្កាត់ខាងលើ ៣៨ឆ្នាំកន្លងមករហូតមកដល់ពេលនេះឆ្នាំ២០១៧ ជិតនឹងចូលឆ្នាំ២០១៨ទៅហើយ ពួកគាត់ប្រើទឹកស្រះ ទឹកអណ្តូង គ្មានបណ្តាញទឹកស្អាតប្រើប្រាស់ខណៈរស់នៅទីក្រុងភ្នំពេញនឹងគេដែរ ហើយទន្ទឹមនឹងគ្មានទឹកស្អាត អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ មានតែគម្រោងជីកស្រះ ផ្ទុកទឹកដើម្បីឲ្យពលរដ្ឋបន្តប្រើទៅទៀត ។

ពលរដ្ឋបានឲ្យដឹងថា កាលបើអត់ហើយ ចេះតែទ្រាំទៅ ទោះទឹក ល្អក់កករ ខួរអណ្តែង យ៉ាងណាក៏ដោយ គ្រាន់ជាងអត់ ស៊ូកូរសាច់ជូរ គ្រាន់បានប្រើ រួមផ្សំជាមួយទឹកធម្មជាតិ ភ្លៀងតាមរដូវកាល ៕

គួររំលឹកដែរថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ក្នងវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី២  ក្រោមវត្តមាន លោក ហែម ដារិទ្ធិ អភិបាលនៃ គណៈអភិ បាលខណ្ឌពោធិ៍សែនជ័យ និង ឯកឧត្តម ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌ តំណាងអគ្គិសនីខណ្ឌពោធិ៍សែនជ័យឡើងមកស្រាយជាមួយប្រជាពលរដ្ឋ ជុំវិញករណីតបណ្តាញទឹកស្អាត នៅសង្កាត់ភ្លើ់ងឆេះរទេះនេះ ទាំងអស់សង្ឃឹម។

តើក្តីកង្វល់របស់ប្រជាពលរដ្ឋជាង៣០០គ្រួសារនៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ជាង៣០ឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាជ្រាបទេ?

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!