ព្រឹតិ្តការណ៍ថ្មីៗ

សួនកំណាព្យ”ថ្ងៃសីលទៅវត្តលាងបាប”(បទព្រហ្មគីតិ)

11 ខែ មុន 103 tnn_admin

#ថ្ងៃនេះជាថ្ងៃសីល លាងមន្ទិលទុក្ខទាំងឡាយ តាំងចិត្តដោយរីករាយ វៀរចាកឆ្ងាយបាបកន្លង។

#តាំងចិត្តដោយជ្រះថ្លា ទៅវត្តវ៉ាធ្វេីបុណ្យផ្សង ឧទ្ទិសមគ្គផលផង សម្រេចប៉ងក្តីប្រាថ្នា។

#តាំងចិត្តដោយមោះមុត ដោយបរិសុទ្ធក្នុងចិន្តា គោរពព្រះសម្មា ព្រះសាស្តាស្តាប់ព្រះធម៌។

#រួបរួមទាំងអស់គ្នា គ្រប់វេលាដោយស្មោះសរ ប្រព្រឹត្តអំពេីល្អ ដោយបវរគ្រប់ទីស្ថាន។

#វៀរចាកសម្លាប់សត្វ សូមប្រតិបត្តិញាតិគ្រប់ប្រាណ ពោលស្តីពាក្យសាមាន្យ នាំរំខានអ្នកដទៃ។

#ពោលពាក្យភូតកុហក នាំកខ្វក់នាំគ្រោះភ័យ អុចអាលភ្លេីសបំភ្លៃ ញាតិប្រុសស្រីលៃវៀរចាក។

#កាម្មេសុមច្ឆា រោគកម្មាពុំគួរសាកប្រពន្ធកូនមិត្រភក្តិ នាំឱ្យធ្លាក់ទុក្ខអវិចី។

#នេះនឹងប្រឹងសម្តែង ចាប់ចងចែងថ្លែងសម្តី លេីសលស់ហួសម្តេចក្តី ​ សូមអភ័យប្រណីផង។

#វន្ទាឱនប្រណិប័តណ៍ ប្រណម្យហត្ថផ្គុំបន់ផ្សង ពុកម៉ែខ្ញុំទាំងសង បានសុខផងចៀសទុក្ខភ័យ។

#ជូនពរដល់ញាតិមិត្រ ទាំងឆ្ងាយជិតមិត្រប្រុសស្រី ពុទ្ធពរបួនថ្លាថ្លៃ សុខសួស្តីគ្រប់គ្រួសារ។ចប់

និពន្ធកំណាព្យអប់រំចិត្តដោយ: TNN

ដួង អរុណរង្សី (២៩.សីហា.២០១៧) ភ្នំពេញ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ