ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការនគរបាលខេត្តព្រៃវែង ចុះសំណេះសំណាលជាមួយ មេភូមិ យុវជន និងប្រជាពលរដ្ឋ នៅក្នុងឃុំព្រាល

9 ខែ មុន 1 តូ សុផល

ព្រៃវែង៖ ឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការនគរបាលខេត្ត និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ឃុំព្រាល ស្រុកកញ្ជ្រៀច និងសហការី បានចុះសំណេះសំណាលជាមួយ មេភូមិ យុវជន និងប្រជាពលរដ្ឋ នៅក្នុងឃុំព្រាល។

នាព្រឹកថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០១៧ ឧត្តមសេនីយ៍ទោ ស្រេង ជា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំព្រាល ស្រុកកញ្ជ្រៀច និងសហការី បានចុះមកពិនិត្យបញ្ជីបច្ចុប្បន្នភាព ជួបសំណេះសំណាល ជាមួយ ក្រុមការងារភូមិ និងបងប្អូនប្រជាពលរដ្ឋ ដែល អញ្ជើញមកពី១៦ភូមិ ក្នុងឃុំព្រាល ស្រុកកញ្ជ្រៀច។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ ស្នងការក៍បានលើកឡើងអំពី ការអភិវឌ្ឍរីកចម្រើនរបស់ ប្រទេសជាតិ​ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ឧត្តមសេនីយ៍ស្នងការ បានលើកឡើងអោយប្រជាជន បានដឹងអំពីគោលការណ៍ របស់រាជរដ្ឋាភិបាល នាពេលកន្លងមក និងនៅពេលខាងមុខ ដែលតែងតែគិតពីសុខទុក្ខ និងបានធ្វើការ អភិវឌ្ឍន៍ កសាងនូវសមិទ្ឋផលនានា ដ៏ច្រើនសន្ឋឹកសន្ឋាប់ជូនប្រជាជនទូទាំងខេត្ត ប្រើប្រាស់ជាសម្បត្តិ សាធារណៈ រួមមាន ដូចជា ផ្លូវ លូ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាមដើម។ល។
ឧត្តមសេនីយ៍ ស្នងការ ក៍បានប្រកាសប្រឆាំងដាច់ខាត ចំពោះឧបាយកលគ្រប់ប្រភេទដែល ចង់ផ្លាស់ ប្ដូរសង្គម តាមរយៈការបំផ្ទុះឲ្យមាន បដិវត្តន៍ពណ៌ ឬតាមមធ្យោបាយពិសពុលផ្សេងៗ ដែលនាំ ប្រទេសជាតិបាត់បង់សន្តិភាព ស្ថេរភាព ឯកភាពជាតិ និងធ្លាក់ក្នុងគ្រោះ មហន្តរាយជាថ្មីម្ដងទៀត។
ថ្លែងទៅកាន់ប្រជាពលរដ្ឋនៅក្នុងពិធីនោះដែរ ឧត្តមសេនីយ៍ ស្នងការ បានក្រើនរំលឹកអោយ ប្រជាជន រៀបចំឯកសារឲ្យបានគ្រប់គ្រាន់នូ ដើម្បីត្រៀមចូលរួមនោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខ (ឆ្នាំ២០១៨) ព្រមទាំងណែនាំ បងប្អូនប្រជាពលរដ្ឋទាំងពីភេទ ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណគំរូថ្មី ឬ អត្តសញ្ញាណប័ណ្ណ ផុតសុពលភាពត្រូវទៅបំពេញបែបបទសុំផ្តល់អត្តសញ្ញាណប័ណ្ណឲ្យបានទាន់
ពេលវេលា។
បន្ទាប់មក ឧត្តមសេនីយ៍ ស្នងការ ចំណាយថវិការចំនួន១.៣២០.០០០រៀល ក្នុងការជួយ
ជួសជុលផ្លូវ ពីភូមិពោធិ៍ព្រឹក្សា មកដល់ភូមិទួលត្រាច ឧបត្ថមមេ ភូមិថវិកាចំនួន២០០.០០០រៀល
ឧបត្ថមចាស់ជរាថវិកាចំនួន៥០.០០០រៀលនិងជួយចេញថ្លៃរថយន្តដឹកជញ្ជូន បងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំព្រាលទាំងមូល ទៅព្យាបាល នៅមន្ទីពេទ្យ ក្នុងមួយជើង ថវិកាចំនួន៥០.០០០រៀល
សរុបថវិការបានចំណាយចំនួន ១.៥២០.០០០ រៀល ។ឧត្តមសេនីយ៍ ស្នងការក៍បានដឹកនាំ គ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋ ក្នុងឃុំព្រាលទាំងមូលដោយឥតគិតថ្លៃ ។
ឧត្តមសេនីយ៍ស្នងការបានរៀបចំពិសារបាយសាមគ្គីដើម្បីបង្កើនការរាប់អានគ្នាយ៉ាងជិតស្និត
ស្ថិតក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង ៕ដោយ ចាន់ សុធា

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ