ព្រឹតិ្តការណ៍ថ្មីៗ

រាជនីសម្រស់ លក់ឡេ តាមអនឡាញ Love ariya ត្រូវប៉ូលិសចុះបង្ក្រាប

1 ឆ្នាំ មុន 10 តូ សុផល

កណ្តាល ៖ ផ្ទះលាយឡេលក់តាមអនឡាញ ម្ចាស់តែងតែ ឡាយវីដែអូលក់ផលិតផលមានឈ្មោះ love riya តាមហ្វេសប៊ុក តាម BIGO LIVE ត្រូវបាននគបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ

ចុះបង្ក្រាបចាប់ ដកហូត ម្សៅ ឡេ ដែលលាយ លក់គ្មានច្បាប់អនុញាតិពីមន្ទីរ ក្រសួងសុខាភិបាល និងក្រសួងពាណិកជកម្ម ជ្រកក្រោមស្លាកយុីហោ ៩៩៩ វុទ្ធ ថេតកាត់ដេរ ។ កិច្ចប្រតិបត្តិកសរបង្ក្រាបខាងលើ បានប្រព្រឹត្តទៅកាលពីព្រឹកមិញថ្ងៃ ទី២៦ខែសីហាឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ម្ចាស់ទីតាំងមានឈ្មោះឆេង ស្រីរត្ន័ ហៅ(Love Riya) ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរផលិតករ និងអាជីវករ លក់ថ្នាំលាបស្បែក ខាត់ស្បែក ។

អ្នក នាង Love tiya ដែលគេស្គាល់ថាជាស្ត្រីខ្មែរម្នាក់ចាយរាងបង្អួតសាច់សខ្ចី ទ្រលុក ទ្រលន់ បញ្ចេញដើមទ្រូង ឡាយវីដេអូរ រាល់ថ្ងៃ រាល់យប់ លក់ ម្សៅ ឡេ លាបឲ្យសាច់ស ខ្ចី ក្រោមការចោទប្រកាន់ ពីបទថាម្សៅលាយរបស់នាងគ្មានការត្រួតពិនិត្យពីមន្ទីសុខាភិបាល គ្មានច្បាប់អនុញ្ញាតិ ធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ ទើបកម្លាំងជំនាញ ចុះត្រួតពិនិត្យ និងដកហូត សម្ភារៈ ផលិតផលទាំងនោះ ។

តាមនគរបាល បានឲ្យដឹងថា វត្ថុតាងចាប់យកបាន មានប្រភេទឡេរលាបស្បែក លាបមុខ ឲ្យស បំបាត់មុន ជាំ ឡេ និងម្សៅខាត់ស្បែកឲ្យសភ្លាមៗ សរុបទាំងអស់៣០ប្រភេទ ។ នគរបាលឲ្យដឹងថា ផលិតផល ខាងលើពុំមានលិខិតអនុញាតិ ពីក្រសួងសុខាភិបាល ។

ក្រោយពីបង្ក្រាបបានសម្ភារៈទាំងនោះ នាំយកទៅនាយកដ្ឋាន រងចាំធ្វើការពិសោធន៍ រកផ្លប៉ះពាល់ក្នុងកម្រឹតណា ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!