ព្រឹតិ្តការណ៍ថ្មីៗ

ចម្លើយបែបសាមញ្ញ! បើមិនដឹកចឹងធ្វើម៉េចរួចថ្លៃសាំង!

11 ខែ មុន 1 តូ សុផល

ខេត្តបន្ទាយមានជ័យ ៖ នគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ បានរឹតបន្តឹងច្បាប់ចរាចរណ៍ ដោយទាមទារឲ្យ អ្នកបើកបររថយន្តដឹកទំនិញគ្រប់ប្រភេទត្រូវគោរពច្បាប់ចរាចរណ៍ ដោយមិនដឹកឥវ៉ាន់សំពីងសំពោងឬដឹកទម្ងន់លើសច្បាប់កំណត់។ជាក់ស្តែងនៅវេលាម៉ោង៤រសៀលថ្ងៃទី២៤ខែសីហាឆ្នាំ២០១៧នេះ កម្លាំងនគរ​បាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ បានធ្វើការស្ទាក់ឃាត់រថយន្តកាមារីដឹកឥវ៉ាន់សំពីងសំពោងចំនួន៤គ្រឿងនៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចអតីតសាលាអ៊ិនតាំ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

​លោកវរសេនីយ៍ទោសន គឹមសួគ៌ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានឲ្យដឹងថា៖ការដឹកសំពីសំពោងវាជាកត្តាបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ជាញឹកញាប់ ដើម្បីកាត់បន្ថុយគ្រោះថ្នាក់ចរាចរណ៍នេះ លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់ចេញ នូវបទបញ្ជាឲ្យកម្លាំងនគរបាលចរាចរណ៍ ធ្វើការឃាត់រថយន្តដែលដឹកសំពីសំពោងខុសច្បាប់(ដឹកមី) យកមកការិយាល័យនគរបាលចរាចរណ៍។

ចំពោះរថយន្តដែលត្រូវបានឃាត់នេះ មានអ្នកបើកបរឈ្មោះ១/-មិត ប៊ុនធឿន ភេទប្រុស បើកបររថយន្តម៉ាកកាមារីពណ៌ស សេរី១៩៩១ ពាក់ស្លាកលេខភ្នំពេញ.2F.2469 មានទីលំនៅភូមិ គោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ,២/-មិត គឹមហុង ភេទប្រុស រថយន្តម៉ាកកាមារី ពណ៌ស សេរី១៩៩១ ពាក់ស្លាកលេខភ្នំពេញ.2F.4296 មានទីលំនៅភូមិ គោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​,៣/-សេង សុខុន ភេទប្រុស បើកបររថយន្តម៉ាកកាមារីពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប.2A.3611 ​មានទីលំនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ,៤/-ងួន រធី ភេទប្រុស បើករថយន្តម៉ាកកាមារី ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខបាត់ដំបង. 2A.3559 មានទីលំនៅភូមិ គោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

​លោកនាយការិយាល័យ បានបញ្ជាក់ថា៖ចំពោះរថយន្ត៤គ្រឿងនេះ សមត្ថកិច្ចនគរបាលចរាចរណ៍ ធ្វើការអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យមានការដឹកសំពីសំពោងរបៀបនេះតទៅទៀត ដែលនាំឲ្យបាត់ បង់នូវសណ្តាប់ធ្នាប់ ពិសេសគឺការប្រឈមនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ដែលបង្កឲ្យអ្នកដទៃ ស្លាប់ឬរងរបួស បើលើកក្រោយឃាត់បានជាមនុស្សដដែលនឹងធ្វើការផាកពិន័យតាមច្បាប់។

​ជាមួយគ្នានោះដែរ បើតាមសំដីរៀបរាប់អ្នកបើកបរគាត់បាននិយាយត្អែញត្អែរថា៖ បើមិន ដឹកចឹងគឺ មិនអាចទប់ទល់និងការចំណាយនានា ដូចជាប្រេងសាំង, ជួលគេលើកនិងរបៀប ចង ជាងនេះទៀតនោះ គឺកណ្តែស៊ីតាមផ្លូវ រថយន្តបាន១ជើងៗសល់តិចតួចប៉ុណ្ណោះ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ