ប្រទះឃើញសពក្មេងស្រីវ័យ១២ឆ្នាំ ដែលអិលជើងធ្លាក់ទឹកបាត់នោះហើយ!

10 ខែ មុន 11 តូ សុផល
ខេត្តក្រចេះ៖ សពក្មេងស្រីដែលរអិលជើងធ្លាក់ទឹកបាត់ខ្លួន នោះត្រូវបានគេប្រទះឃើញសពហើយ។ 
គួររំលឹកដែរថា នៅថ្ងៃទី ២២ សីហា ២០១៧ វេលាម៉ោង៨ និង១៥ នាទីព្រឺកមានក្មេងស្រីម្នាក់បានដើរឆ្លងស្ពានទឹកព្រែករអិលជើងធ្លាក់ទឹកបាត់។លុះមកដល់ថ្ងៃទី២៤ សីហា ២០១៧វេលាម៉ោង៨ និង៣៥នាទីព្រឹក ទើបសពឃើញក្មេងស្រីនោះអណ្តែតទឹកចំងាយប្រហែល១០០ម៉ែត្រពីកន្លែងកើតហេតុ។

សពក្មេងស្រីរងគ្រោះ ឈ្មោះ សៀវ វក់ អាយុ 12ឆ្នាំរស់នៅក្នុងក្រុមហ៊ុន ឈុន ហុង ស្ថិតនៅក្នងចំនុចអូរយាវ ភូមិយាវ ឃុំ កំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

បញ្ជាក់ ក្មេងស្រីដែលស្លាប់នេះគឺរស់នៅជាមួយពូ ឈ្មោះ តុង គឹមយិន ម្តាយ មីងឈ្មោះ សែម សុធី រស់នៅក្នុងក្រុមហ៊ុនខាងលើ។
សាច់ញ្ញាតិបងប្អូនបានស្នើអោយសមត្ថកិច្ចធ្វើកំណត់ហេតុរួច ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុក។ ដោយ៖ គឹម ឆូយ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ