ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខកូនក្មួយកម្មករនៅរោងចក្រកាត់ដេរក្រុមហ៊ុន New Evergreen Industrial Co., Ltd.

1 ឆ្នាំ មុន 3 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា នេះ បន្ទាប់ពីបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការនី ប្រមាណ ២ម៉ឺននាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខកម្មករកម្មការនី នៅរោង ចក្រកាត់ដេរសំលៀកបំពាករបស់ក្រុមហ៊ុនចិន New Evergreen Industrial Co Ltd. ដែលស្ថិតនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនេះ ប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្នីទស្និទស្នាលបំផុត។

យុទ្ឋសាស្រ្ត (3-សុំ) ស្របពេលជាមួយនិងគោលនយោបាយឧស្សាហកម្មរបស់រាជរដ្ឋាភិបាល (2015-2025) នៅក្រោមការដឹកនាំរបស់គណបក្សប្រជាជន​ ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ គឺកំពុងផ្តល់នូវការងារ និង ប្រាក់ចំណូលដែលធ្វើអោយជីវភាពរស់នៅរបស់បងប្អូនកូនក្មួយកម្មករកាន់តែប្រសើរ ឡើង។

*[យុទ្ឋសាស្រ្ត ៣សុំគឺ ១)-សុំអោយបរទេសជួយនិងផ្តល់ជំនួយមកកម្ពុជា ២)-សុំអោយបរទេសមក វិនិយោគនៅកម្ពុជា និង ៣)-សុំអោយបរទេសជួយទិញទំនិញពីកម្ពុជា។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!