ព្រឹតិ្តការណ៍ថ្មីៗ

កាន់ ស្ទាប ម៉ូទ័របូមទឹកឆ្លងឆក់ស្លាប់ភ្លាមៗនៅកន្លែង

1 ឆ្នាំ មុន 9 តូ សុផល

កណ្តាល ៖ កម្មករសំណង់ម្នាក់ ខណៈដែលលើកម៉ូទ័របូមទឹកដាក់លើគោក ហើយលូកដៃកាន់ ស្ទាប បែជាឆ្លងឆក់ស្លាប់ទៅវិញ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចក្នុងក្រុមហ៊ុនកំពុងសាងសង់ ហួយប៉ាង ស្ថិតនៅក្នុងទីក្រុងពាណិជ្ជកម្មចេងឌូបាយីកម្ពុជា ចិន នៅភូមិព្រៃរកា ឃុំឆក់ឈើនាងស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះមាន ឈ្មោះ សុន វិសាល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិអណ្តូង ឃុំសំរោងទង ស្រុកសំរោងទង ខេត្ត
កំពង់ស្ពឺ ។

តាមនគរបាលបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះដើរទៅលើកម៉ូទ័រពីក្នុងទឹកដាក់លើក្តាហើយស្រែកប្រាប់ បុគ្គលិកក្រុមហ៊ុនម្នាក់ ជាអ្នកបកប្រែចិន ឲ្យជួយដោតភ្លើង រីឯខ្លួនជាអ្នកកាន់ ស្ទាបម៉ូទ័រ ជាអកុសល ម៉ូទ័រដែលទើបលើកចេញពីក្នុងទឹកនោះ បែជាឆ្លងចរន្តភ្លើងឆក់ជនរងគ្រោះស្លាប់ទៅវិញ ទោៈជាដកឌុយខ្សែភ្លើងចេញភ្លាមៗ ក៏មិនអាចសង្រ្គោះបាន ខណៈដែលកម្លាំងភ្លើងខ្លាំង ។

ក្រោយកើតហេតុ បន្ទាប់ពីនគរបាលជំនាញ គ្រូពេទ្យ កោសល្យវិច័យឃើញថាពិតជាស្លាប់ដោយឆក់ចរន្តភ្លើង ក៏ដោយសារការធ្វេសប្រហែសរបស់ជនរងគ្រោះ រួចប្រគល់សាកសពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!