ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យសកម្មខាងលួចឆក់ចំនួន៧នាក់នគរបាលខណ្ឌពោធិសែនជ័យបញ្ជូនទៅតុលាការ

2 ឆ្នាំ មុន 2 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យចំនួន៧នាក់ សកម្មខាងលួច គាស់ផ្ទះ ឆក់ ក្រោយពីកម្លាំងនគរបាលខណ្ឌពោធិសែនជ័យបង្ក្រាបចាប់ខ្លួនបានកន្លងមក នាំមកសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធីនៅផ្នែកជំនាញខណ្ឌពោធិសែនជ័យរួចមក រហូតមកដល់ព្រឹកថ្ងឌទី២២ ខែសីហា ឆ្នាំ២០១៧នេះ ជនសង្ស័យត្រូវបាននគរបាលនាំខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។

តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យ ចំនួន៧នាក់ បន្ទាប់ពីបឭប្រព្រឹត្តបទល្មើសផ្សេងៗ មានលួច ឆក់ទូរស័ព្ទ គាស់ផ្ទះ ហើយត្រូវបាន នគរបាលបង្ក្រាបចាប់ខ្លួនបានកន្លងមក នាំមកសាកសួរនៅផ្នែកជំនាញខណ្ឌ លុះរហូតមកដល់ព្រឹកថ្ងៃទី២២ ខែសីហា នេះជនសង្ស័យ ត្រូវបាននគរបាលជំនាញខណ្ឌ បញ្ជូនខ្លួនទៅកាន់តុលាការដើម្បីឲ្យព្រះរាជអាជ្ញាចោទសួរនិងដាក់បន្ទុកជាផ្លូវការ ៕

បន្ថែមយោបល់របស់អ្នក

យោបល់