ព្រឹតិ្តការណ៍ថ្មីៗ

អត់ឃើញអាជ្ញាធរខណ្ឌទួលគោក ចុះរៀបចំសណ្តាប់ធ្នាប់កែងស្តុបទេពផន ហាងបាយ គុយទាវយកចិញ្ចើមផ្លូវធ្វើចំណតម៉ូតូឡាន

2 ឆ្នាំ មុន 7 តូ សុផល

ភ្នំពេញ ៖ ហាងបាយ គុយទាវ កាហ្វេ ស្ថិតនៅកែងស្តុបទេពផន យកចិញ្ចើមផ្លូវធ្វើជាចំណតរថយន្ត ម៉ូតូ បម្រើប្រយោជន៍ផ្ទាល់ខ្លួន តែបង្កឲ្យកកស្ទះចរាចរណ៍ រាល់ថ្ងៃ អត់ឃើញខាងអាជ្ញាធរ ចុះរៀបចំសណ្តាប់ធ្នាប់ ផង ខណៈដែលរាល់ថ្ងៃ ឃើញចុះរៀបតែកន្លែងផ្សេង ចំពោះទីតាំងស្តុំស្តុបទេពផន ចេះតែមើលរំលងរហូត សង្ស័យអាជ្ញាធរចាញ់បារមីហាងគុយទាវផងមិនដឹង ។

ប្រជាពលរដ្ឋលើកឡើងដា តាមបណ្តោយផ្លូវម៉ៅសេងទុង កែងផ្លូវលេខ១៦០ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក កកស្ទះរាល់ព្រឹករាល់ល្ងាចទៅហើយ បន្ទាប់ពី ហាងគុយទាវ ហាងបាយ យកចិញ្ចើមផ្លូវធ្វើជាចំណតរថយន្ត ម៉ូតូភ្ញៀវ បង្កឲ្យមានការកកស្ទះចរាចររាល់ថ្ងៃទៅហើយ ធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការរអ៊ូរទាំចំពោះអាជ្ញាធរដែលមិនបានចុះមករៀបចំសណ្តាប់ធ្នាប់នៅតំបន់នេះ សូម្បីតែអ្នកដំណើរថ្មើរជើងក៏មិនមានចិញ្ចើមផ្លូវសំរាប់ពួកគាត់ដើរបាននោះទេ ។
ពលរដ្ឋបន្តទៀតថា តែកាលបើខាងអាជ្ញាធរចុះរៀបចំសណ្តាប់ធ្នាប់វិញ ឃើញតែចុះកន្លែងផ្សេង មើលរំលងហួស ចំណុចខាងលើ ទុកគ្រាន់ឲ្យកកស្ទះចរាចរណ៍ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ