ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការខេត្តព្រៃវែង ៖ កងកម្លាំងនៅតែមានភារកិច្ច ការពារសន្តិសុខសណ្តាប់ធ្នាប់ មណ្ឌលប្រឡង នៅតាម មុខព្រួញនីមួយៗ

11 ខែ មុន 3 តូ សុផល

ព្រៃវែង៖ លោកឧត្តមសេនីយ័ទោ ស្រេង ជា ស្នងការ បានបញ្ជាក់ថាៈ ក្នុងការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​កភូមិ សំរាប់ថ្ងៃទី២ នេះ កងកម្លាំងនៅតែមានភារកិច្ច ការពារសន្តិសុខសណ្តាប់ធ្នាប់ មណ្ឌលប្រឡង នៅតាម មុខព្រួញនីមួយ។

ថ្ងៃទី ២២ខែ ឧសភា ឆ្នាំ ២០១៧ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​កភូមិ បានដំណើរការដោយរលូន ។
ឧត្តមសេនីយ៍ទោ ស្នងការ បានឲ្យដឹងថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​កភូមិ កងកម្លំងនគរបាលបានបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើ ការពារសន្តិសុខសណ្តាប់ធ្នាប់ មណ្ឌលប្រឡង នៅតាម មុខព្រួញនីមួយៗ និង បេក្ខជន បេក្ខនារីដែលពួកគារអញ្ជើញ មកតាមបណ្តាស្រុកនានា ក្នុងខេត្តព្រៃវែង មកប្រឡងលើទឹកដីខេត្តព្រៃវែង ។
លោក ស្នងការបានបញ្ជាក់ថាកងម្លាំងនគរបាលមិនត្រឹមមាន ភារកិច្ចការពារប៉ុណ្ណោះទេ គឺ មើលការ ខុសត្រូវ សំរួលចរាចរណ៍មិនឲ្យកកស្ទះដល់បងប្អូនធ្វើដំណើរ ។
និងត្រួតពិនិត្យ ករណីអ្វីមិនប្រក្រតី ត្រូវរាយការណ៍ជូនគណៈ បញ្ជាការដឹកនាំរួមជាបន្ទាន់ ដើម្បីមានគោលការដោះស្រាយសម្រាប់អនុវត្តន៍៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ