ព្រឹតិ្តការណ៍ថ្មីៗ

គ្រាន់តែរឿងថ្មទូរស័ព្ទ អាងខ្លួនជាមន្ត្រីយោធាបាញ់មួយគ្រាប់ផ្អេីលរត់ចែកជេីងគ្នា

1 ឆ្នាំ មុន 1 តូ សុផល

ភ្នំពេញ៖ នៅវេលាម៉ោង១៨:៥០នាទីថ្ងៃទី២៤ខែ០៦ឆ្នាំ២០១៦

មន្រ្តីយោធាម្ចាស់ហាងលក់ទូរស័ព្ទយីហោ លីហ្សា បាញ់ភ្ញៀវទៅដូរថ្មទូរស័ព្ទមួយគ្រាប់ តែសំណាងល្អមិនត្រូវ។ ប្រភពថា បានអោយ ថាម្ចាស់ហាងលក់ទូរស័ព្ទយីហោ លីហ្សា ស្ថិតនៅក្បែររោងចក្រ QMI ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលសមត្ថកិច្ចអះអាងថា ជាមន្រ្តីយោធាផងនោះ បានដកកាំភ្លើងបាញ់មួយគ្រាប់ សំដៅភ្ញៀវ៣នាក់ ពេលកំពុងយកទូរស័ព្ទទៅដូរថ្ម។

ហេតុការណ៍បាញ់ប្រហារខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៧៖៤០នាទី យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ តែសំណាងល្អ ជនរងគ្រោះបានរួចផុតពីគ្រោះថ្នាក់ដោយសារតែគ្រាប់កាំភ្លើងបាញ់ខុស។
ជនរងគ្រោះ៣នាក់ បានយកទូរស័ព្ទរបស់ខ្លួន ទៅដូរថ្មចេញ ក្រោយពេលទិញនៅហាងមួយនេះ តែមិនសូវកាន់ថ្ម តែពេលយកទៅដូរនោះ ស្រាប់តែឈ្លោះជាមួយម្ចាស់ហាងខាងលើ រហូតកើតជាជម្លោះ ស្រាប់តែម្ចាស់ហាងដកកាំភ្លើងបាញ់តែម្តង ធ្វើឲ្យជនរងគ្រោះទាំង៣នាក់ រត់បាតជើងសព្រាត ប៉ុន្តែបានរួចផុតពីគ្រោះថ្នាក់។

ក្រោយកើតហេតុ កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ បានចុះទៅសួរនាំ និងជួយអន្តរាគមន៍ ប៉ុន្តែជនដៃដល់បានរត់គេចខ្លួនបាត់៕
image image image imageimage image image

11872305_10153513108267508_7760316066293043812_ophoto_2016-04-19_05-24-36d.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

%d bloggers like this: