ព្រឹតិ្តការណ៍ថ្មីៗ

ទាញ់កាំបិតខ្វែវកាប់របួស៣៨ថ្នេរ ខឹងគេអង្គុយលេងជាមួយសង្សារខ្លួន!

1 ឆ្នាំ មុន 4 តូ សុផល

ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៩:៣០នាទី ត្រង់ចំណុចផ្លូវកែង៦០ម៉ែត្រ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ជនសង្សយ័ និងបក្សពួកម្នាក់ទៀត ភេទប្រុស បានធ្វើសកម្មភាព ជិះម៉ូតូ០១គ្រឿង ហើយយកកាំបិតខ្វែវ កាប់ទៅលើជនរងគ្រោះ ឈ្មោះស៊ុំ បូរិន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប បណ្តាលឲរងរបួសចំនួនមួយកន្លែង ដាច់រយាស់ត្រង់ចំណុច ក ដេរចំនួន៣៨ថ្នេរ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យទាំពីរនាក់បានជិះម៉ូតូគេចខ្លួនបាត់។

បន្ទាប់ទទួលបានពត៍មាន និងពាក្យបណ្តឹងរបស់ជនរងគ្រោះ និងដោយមានការណែនាំពីលោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាលោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម សហការណ៍ជាមួយនគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ រហូតកំណត់មុខសញ្ញាសង្ស័យបាន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ យើងបាននាំខ្លួនជនសង្ស័យម្នាក់ មកធ្វើការសាកសួរ ។

តាមការអោយដឹងពី លោក វរសេនីយត្រី នួន សក្តិ័ចំរើនរិទ្ធ អធិការងទទួលផ្នែកនគរបាលយុត្តិធម៍ ដែលដឹកនាំ សើុបអង្កេតដោយផ្ទាល់បានអោយដឹងថា ជនសង្ស័យឈ្មោះ ឆេត ឆោម ហៅរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្ននៅភូមិសំបួរ សង្កាត់សំបួរក្រុង ខេត្តសៀមរាប បានឆ្លើយសារភាពថាខ្លួននិង បក្សពួកម្នាក់ ពិតជាបានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។

ជនសង្ស័យនិងវត្ថុតាងត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់។ ចំណែកឯបក្សពួករបស់ជនសង្ស័យម្នាក់ទៀត នគរបាល យើងបានកំណត់អត្តសញ្ញាណ រួចរាល់ហើយកំពុងធ្វើការស្វែងរក ដើម្បីធ្វើការឃាត់ខ្លួនបន្តទៀត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ