ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនមនុស្ស២នាក់ ពាក់ព័ន្ធនឹងចោរកម្ម

9 ខែ មុន 2 វិជ្ជា ស្លាប់រស់ជារឿងធម្មតា​

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ដែលជាមុខសញ្ញាសកម្មខាងលួចនិងកាច់កម៉ូតូ ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវបង្ក្រាបបានជាក់ស្តែង បន្ទាប់ពីជនសង្ស័យទាំងនេះធ្វើសកម្មភាពលួចម៉ូតូអូសរ៉ឺម៉ក ប្រជាពលរដ្ឋនៅចំណុចរង្វង់មូលកាំខូស៊ីធី ផ្លូវ៥៩៨ក្រុម៦ ភូមិគងា្គផុស សង្កាត់ទួលសងែ្កទី២ កាលពីវេលាម៉ោង១និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧។

 

បើតាមលោកម៉ៅ ចាន់ថុន នាយផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌដែលដឹកនាំល្បាតក្នុងមូលដ្ឋានបានអោយដឹងថា គ្រាដែលកំលាំងខណ្ឌ និងប៉ុស្តិ៍កំពុងមានសកម្មភាពល្បាតលើដងផ្លូវ ដោយមានការសង្ស័យក៏ធើ្វការត្រួតពិនិត្យឈានទៅ ឃាត់បានជនសង្ស័យ ចំនួន២នាក់ ទី១ឈ្មោះ មាស សុខឃី ភេទ ប្រុស អាយុ២០ឆាំ្ន ជនជាតិខែ្មរ មុខរបរមិនប្រាកដ មានទីលំនៅផ្ទះជួលក្រុម៨ ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ និងម្នាក់ទៀតឈ្មោះ តិល ហាវ ភេទប្រុស អាយុ២១ឆ្នាំ ជាជាតិខែ្មរ មុខរបរមិនពិតប្រាកដ សា្នក់នៅផ្ទះជួល ក្រុម៩ ភូមិទួលគោក សងា្កត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ។ លោកបន្តថា សំភារៈដែលដកហូតមានម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវ អ៊ី ពណ៍ខ្មៅ ពាក់សា្លកលេខកែ្លងកា្លយ ភំ្នពេញ1BG-3306 ដែកសំប៉ែតចុងស្រួចសំរាប់ឆ្កឹះសោរចំនួន០២ ដែកឆាប០១
កូនសោរលេខ៨ចំនួន០១ កូនកាំបិតកៃផែ្លចំរះុ០១ និងដាវសាម៉ូរ៉ៃ១ ប្រវែង៨តឹក។

បើតាមចំលើយសារភាពរបស់ជនសង្ស័យបានអោយដឹងថាមុនកើតហេតុ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ពួកគេបានដើរធើ្វសកម្មភាពលួចឆ្កឹះសោរម៉ូតូអូសរ៉ឺម៉ក មួយគ្រឿង ម៉ាក ហុងដា សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BG-3306 នៅម្តុំផ្សារដីហុយ ខណ្ឧសែនសុខ ។ លុះមកដល់ថៃ្ងទី២១ ខែសីហា ឆ្នាំ២០១៧ រំលងអធ្រាតនេះ ក៏ត្រូវកំលាំងសមត្ថកិច្ចខណ្ឌឬស្សកែវឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ