ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនមនុស្ស១១នាក់ករណីគ្រឿងញៀន

12 ខែ មុន 5 តូ សុផល

ខេត្តកំពង់ចាម ៖ កាលពីថ្ងៃទី17.8.2017មានប្រជាពលរដ្ឋឈ្មោះឆាយ មួយគា ភេទស្រីអាយុ42ឆ្នាំមានទីលំនៅភូមិត្រពាំងឈូកឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ បានសំណូមពរដល់សមត្ថកិច្ចអោយជួយឃាត់ខ្លួនកូនប្រុសរបស់គាត់ឈ្មោះប៊ី ម៉េងលាង អាយុ21ឆ្នាំយកទៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀន ដោយកូនប្រុសរបស់គាត់ប្រើប្រាស់គ្រឿងញៀននិយាយមិនស្តាប់និងសេពគប់មិត្តភក្ត័មិនល្អ។

ក្រោយពីទទួលសំណូមរបស់ប្រជាពលរដ្ឋកំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេសរជ្រៃ តាមរកឃាត់ខ្លួនកូនប្រុសរបស់គាត់ តែរកមិនឃើញ។

រហូតដល់ថ្ងៃទី20.8.2017វេលាម៉ោង17និង30ទើបកំលាំងសមត្ថកិច្ចឃាត់ខ្លួនកូនប្រុសរបស់គាត់ឈ្មោះ ប៊ី ម៉េងលាង យកមកអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីបំពេញឯកសារបញ្ជូនទៅ មណ្ឌលកែប្រែបន្សាបសារធាតុញៀន តាមសំណូមពររបស់គាត់។

ការធ្វើតេស្តរកសារធាតុញៀនលទ្ធផល(វិជ្ចមាន)។
ពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតៈ
-ទូរស័ព្ទម៉ាកណូគាចុចពិល01គ្រឿង។

ក្រោយពីឃាត់ខ្លួនឈ្មោះ ប៊ី ម៉េងលាង នៅវេលាម៉ោង 20និង15នាទី ក៏មានមុខសញ្ញាទូរស័ព្ទមកលេខរបស់ប៊ី ម៉េងលាង រកទិញថ្នាំយកទៅជក់ហើយកំលាំងសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់បានចំនួន06នាក់
1.ឈ្មោះ ហាក់ ហុង ភេទប្រុសអាយុ15ឆ្នាំ
2.ឈ្មោះ ប៊ិច សុខ លី​ ភេទប្រុសអាយុ15ឆ្នាំ​ អ្នកទាំងពីរនៅភូមិដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់​
3.ឈ្មោះ ហាង ចាន់ ភេទប្រុសអាយុ34ឆ្នាំ
4.ឈ្មោះ រ៉ា វាសនា ភេទប្រុសអាយុ23ឆ្នាំ
5.ឈ្មោះ ហ៊ាង សីហា ភេទប្រុសអាយុ26ឆ្នាំ
6.ឈ្មោះ គង់ វិជ្ជា ភេទប្រុសអាយុ28ឆ្នាំ​ អ្នកទាំង04នាក់នៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់។

នៅថ្ងៃទី20.8.2017បានទទួលពត៌មានពីកំលាំងភ្នាក់ងារថា មានមុខសញ្ញាចែកចាយ.ជួញដូរគ្រឿងញៀន ឈ្មោះផល្លា តុង ភេទប្រុសអាយុ26ឆ្នាំ នៅភូមិថ្មី ឃុំដងក្តារ ស្រុកស្ទឹងត្រង់។

ក្រោយពីទទួលពត៌មាននៅវេលាម៉ោង15.00នាទី កំលាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដងក្តារ បានប្រើវិធានញុះញង់បង្ក្រាបមុខសញ្ញា ចែកចាយជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ពេលកំណត់ប្រគល់ទទួលថ្នាំឈ្មោះ ផល្លា តុង មិនបានមកទេ គឺអោយឈ្មោះ អន អ៊ុន ភេទប្រុស អាយុ22ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំដងក្តារ ស្រុកស្ទឹងត្រង់ និងឈ្មោះ យីម លីហេង ភេទប្រុស អាយុ28ឆ្នាំ មានទីលំនៅភូមិអូរពី ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ជាអ្នកយកថ្នាំមកប្រគល់អោយកំលាំងភ្នាក់ងារហើយកំលាំងយើងបានធ្វើការឃាត់ខ្លួនឈ្មោះ អន អ៊ុន និងដកហូតសំភារៈវត្ថុតាងរួមមានៈ
ថ្នាំញៀនម្សៅក្រាមពណ៌ ស ចំនួន05កញ្ចប់តូច(ឆែកឆេរលើខ្លួន)។ទូរសព្ទ័01គ្រឿងម៉ាក់ណូគា។

ចំណែកឈ្មោះ យីម លីហេង និង ឈ្មោះ ផល្លា តុង បានរត់គេចខ្លួនបាត់។

ក្រោយពេលឃាត់ខ្លួនក៏មានមុខសញ្ញាសង្ស័យបានទូរស័ព្ទមករកទិញថ្នាំយកទៅជក់ហើយកំលាំងសមត្ថកិច្ចបន្តធ្វើការឃាត់ខ្លួនបានចំនួន03នាក់មានឈ្មោះ÷
1.ឈ្មោះ ហុន ហ៊ាន ភេទប្រុសអាយុ21ឆ្នាំនៅភូមិត្រពាំងឫស្សីឃុំជយោ ស្រុកចំការលើ
2.ឈ្មោះ ដូត នាន់ ភេទប្រុសអាយុ26ឆ្នាំនៅភូមិអង្កោល ឃុំសូភាស ស្រុកស្ទឹងត្រង់
3.ឈ្មោះជុំ ជីន ភេទប្រុសអាយុ22ឆ្នាំ នៅភូមិត្រពាំងឈូកឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ