ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តបុកផ្តាច់សង្ខារ បុរសលក់ភេសជ្ជៈស្លាប់ចោលប្រពន្ធគួរអោយសង្វេក!

2 ឆ្នាំ មុន 0 តូ សុផល

ខេត្តក្រចេះ៖ នៅវេលាម៉ោង5 និង05នាទីត្រូវថ្ងៃទី19 សីហា 2017 មានករណីរថយន្តសាំយ៉ុងបុកគ្នាជាមួយម៉ូតូម៉ាកវែវ អាលហ្វា ពណ៌ក្រហមបណ្តាលអោយបុរសម្នាក់ស្លាប់ចោលប្រពន្ធកូន។

ប្រភពអោយដឹងថា មុនកើតហេតុ រថយន្តសាំយ៉ុងពណ៌សរស្លាកលេខកំពង់ឆ្នាំង2A-0380ធ្វើដំណើរពីស្ទឹងត្រែងសំដៅទៅភ្នំពេញលុះមកដល់ភូមិកសាងឃុំចង្ក្រង់ ស្រុកចិត្តបូរីបានបុកគ្នាជាមួយម៉ូតូជិៈលក់ភេសញ្ជៈត្រង់ចំនុចកើតហេតុខាងលើនោះ បណ្តាលអោយស្លាប់អ្នកជិះម៉ូលក់ភេសញ្ជៈតាមបណ្តោយផ្លូវជាតិលេខ7A ។

ជនរងគ្រោះដែលស្លាប់ឈ្មោះ សេត ធី ភេទប្រុសអាយុ39ឆ្នាំមានទីលំនៅភូមិកាប៉ូសង្កាត់ អូឬស្សីក្រុងក្រចេះខេត្តក្រចេះ ចំណែកម្ចាស់ឡានបានគេចខ្លួន។

បច្ចុប្បន្នប៉ូលិសផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ធ្វើការវាស់វែងនិងកំណត់ហេតុរកមូលហេតុខុសនិងត្រូវ ហើយយកវត្ថុតាងទៅរក្សាទុកនៅកន្លែងអធិការដ្ឋានស្រុកចិត្តបូរី ដើម្បីធ្វើតាមនិតិវិធីច្បាប់ រីឯសាកសព្វជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯផ្ទះរបស់សព្វនោះ។ ដោយ៖ គឹមឆូយ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ