ព្រឹតិ្តការណ៍ថ្មីៗ

លោក សេង គន្ធ  និង លោក ឃឹម ស៊ុនសុដា ដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ ផ្លូវវេងស្រេង

1 ឆ្នាំ មុន 618 តូ សុផល

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ សីហា ២០១៧ នេះ លោក សេង គន្ធ  និង លោក ឃឹម ស៊ុនសុដា អភិបាលរងខណ្ឌពោធិ៍ សែនជ័យ ក្រោមការចង្អុរបង្ហាញរបស់លោក ហែម ដារិទ្ធិ អភិបាលខណ្ឌ បានដឹកនាំកម្លាំងសន្តិសុខខណ្ឌ ប្រជាការពារសង្កាត់ ចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ។

លោក សេង គន្ធអភិបាលរងខណ្ឌ បានថ្លែងថា ការចុះរៀបសណ្តាប់ធ្នាប់ត្រង់ចំណុចខាងលើនេះ  គោលបំណងរក្សាសោភ័ណ្ឌភាពសណ្តាប់ធ្នាប់សាធារណៈ គោលបំណងបញ្ជៀសការកកស្ទះចរាចរណ៍ និងរក្សាសុវត្ថិភាពប្រជាពលរដ្ឋពេលចតយានជំនិះ ការលក់រំលោភលើចិញ្ចើមផ្លូវ និងកាត់ផ្ទាំងបាណូដែលរំលោភចំណីផ្លូវផ្សេងៗផងដែរ។

ជាចុងក្រោយលោក លោក ឃឹម ស៊ុនសុដា សូមសំណូមពរ និងសុំការយោគយល់ពីបងប្អូនអាជីវករទាំងអស់សូមមេត្តា កុំយកផ្លូវធ្វើអាជីកម្មអី ព្រោះវានាំអោយប៉ះពាលសណ្តាប់ធ្នាប់សារធារណៈ ខូចសោភ័ណ្ឌភាពទីក្រុង ជាពិសេស ប្រឈមបញ្ហា គ្រោះថ្នាក់ជាយថាហេតុ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!