រថយន្ត៨គ្រឿង និងម៉ូតូ៥២គ្រឿងគ្មានពន្ធ ត្រូវរឹបអូស!

10 ខែ មុន 3 តូ សុផល

បន្ទាយមានជ័យ ៖ មន្ត្រីគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ បានបើកយុទ្ធនាការបង្ក្រាប និងចាប់រថយន្តបាន៨គ្រឿង និងម៉ូតូ៥២គ្រឿងដែលគ្មានពន្ធ ត្រូវបានបង្ហាញនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅសាខាគយ និងរដ្ឋករខេត្តបន្ទាយមានជ័យ ។

លោក ឆែ សុធា ប្រធានសាខាគយនិងរដ្ឋករខេត្តបន្ទាយមានជ័យ បានប្រាប់ថា៖ ដោយមានការណែនាំពីអគ្គនាយកគយនិងរដ្ឋាករ ហើយមន្ត្រីគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យបានអនុវត្តន៍ការគ្រប់គ្រងត្រួតពិនិត្យ និងប្រមូលពន្ធអាករគ្រប់ប្រភេទលើទំនិញនាំចេញ និងនាំចូល និងបង្ការនិងបង្ក្រាបបទល្មើសគ្រប់ប្រភេទជាពិសេសបទល្មើស។

លោកបានបញ្ជាក់ថា៖ ការអនុវត្តន៍រយៈពេល៣ខែ ចាប់ពីខែមិថុនាដល់ខែសីហា ឆ្នាំ ២០១៧ នេះ បង្ក្រាបរថយន្តគេចពន្ធចាប់បានចំនួន៨គ្រឿង មានរថយន្តចង្កូតស្តាំ៦គ្រឿង និងរថយន្តចង្កូតឆ្វេង២គ្រឿង ព្រមទាំងបង្ក្រាបម៉ូតូគ្មានពន្ធរយៈពេល២ឆ្នាំពីឆ្នាំ២០១៦ ដល់ ២០១៧ ចាប់បានចំនួន៦៥គ្រឿង ។

លោក ឆែ សុធា បានបញ្ជាក់ថា៖ រយៈពេលកន្លងមក មន្ត្រីសាខាគយនិងរដ្ឋករខេត្តបន្ទាយមានជ័យ បានបង្ក្រាបឃ្លាំងស្តុប់ទំនិញ និងស្តង់នៅក្រុងប៉ោយប៉ែត ហើយការប្រមូលពន្ធក្នុងឆមាសទី១ឆ្នាំ២០១៧នេះ ប្រមូលពន្ធបានចំនួន៤២១ប៊ីលានរៀល លើសផែនការ ១១៣,១៩ភាគរយ លើសឆ្នាំ២០១៦ ចំនួន៩១ប៊ីលានរៀល ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ